Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-30 09:04

លក្ខណៈវិនិច្ឆ័យនាម គឺគេទុកដាក់ឯកសារដោយ គិតទៅលើនាម ឧទាហរណ៍ នាមរបស់បុគ្គលិក ។ នៅនាយកដ្ឋានបុគ្គលិក ឬការិយាល័យបុគ្គលិក ឯកសារទាំងអស់ដែលពាក់ព័ន្ធ នឹងមន្រ្តីណាម្នាក់ត្រូវបានបញ្ជូនទៅក្នុងសឺមីសំណុំរឿងមួយ ដែលមានឈ្មោះមន្រ្តីនោះ ។ ក៏ដូចគ្នាដែរ នៅក្នុងអង្គភាពអធិការកិច្ច គេទុកដាក់ឯកសារដែលពាក់ព័ន្ធនឹងបណ្ណឹង ឬសំណើរបស់អ្នកនៅក្រោមបង្គាប់ នៅក្នុងសឺមីមួយ ដែលមានសរសេរម្ចាស់បណ្ណឹងនោះ ។ នៅក្នុងអង្គភាពហិរញ្ញវត្ថុ អ្នកជាប់ពន្ធម្នាក់ៗ មានសឺមីសំណុំរឿងមួយ ហើយនៅលើសឺមីនោះ គេសរសេរឈ្មោះអ្នកជាប់ពន្ធ ។ នៅលើសឺមីសំណុំរឿង គេអាចសរសេរឈ្មោះនីតិបុគ្គលិក ឬអង្គភាពរដ្ឋបាល ។ ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល អាចបង្កើតឲ្យមានសឺមីមួយ សម្រាប់ដាក់សំណុំរឿងដែលពាក់ព័ន្ធនឹងរោងចក្រ ឬសហគ្រាសមួយ ។ គេអាចយកឈ្មោះទីតាំងភូមិសាស្រ្តមកប្រើ សម្រាប់សរសេរលើសឺមីសំណុំរឿងក៏បាន ។ នៅសាលាខេត្ត គេបង្កើតឲ្យមានសឺមីមួយ សម្រាប់ដាក់សំណុំរឿងដែលពាក់ព័ន្ធនឹងស្រុកមួយ ហើយគេសរសេរឈ្មោះស្រុកនោះនៅលើសឺមីនោះ ។ ផ្នែកបឋមសិក្សា នាយកដ្ឋានចំណេះទូទៅ នៃក្រសួងអប់រំយុវជន និងកីឡា អាចបង្កើតឲ្យមានសឺមីមួយសម្រាប់ឃុំនីមួយៗ ហើយគេសរសេរឈ្មោះ ឃុំនៅលើសឺមី ។ សំណុំរឿងដែលពាក់ព័ន្ធ នឹងសាលាបឋមសិក្សាទាំងអស់ ដែលស្ថិតក្នុងឃុំនោះត្រូវបានបញ្ជូនទៅក្នុងសឺមីឃុំនោះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login