Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-30 09:07

ដំណាក់នៃការបញ្ជូលក្រុមឯកសារ ត្រូវបានយកមកប្រើប្រាស់គួបផ្សំជាមួយគ្នា ។ តាមធម្មតាគេប្រើសឺមីកាតុងរឹងមានខ្សែចង សឺមីកាតុង និងសឺមីក្រដាសទន់ ។ សំណុំរឿងទូទៅត្រូវបានរៀបបញ្ជូលគ្នា ដោយប្រើលក្ខណៈវិនិច្ឆ័យវិភាគ តាមសកម្មភាពការងាររបស់ការិយាល័យ ឬនាយកដ្ឋាន ។ សំណុំលិខិតទាំងនោះ ត្រូវបានបញ្ជូលនៅក្នុងថតនានា ។ ប័ណ្ណសារចាស់ៗត្រូវបានតំកល់ទុកដោយរៀបតាមកាលប្បវត្តិ ។ នៅក្នុងសឺមីសំណុំរឿងទូទៅ សឺមីតូចៗត្រូវបានរៀបតាមលំដាប់ដែលងាយស្រួលរក ។ បើសឺមីតូចពុំបានរៀបតាមលំដាប់អក្ខរក្រមទេ គេត្រូវសរសេរលើក្របសឺមីសំណុំរឿងទូទៅ នូវឈ្មោះសឺមីតូចទាំងអស់ដែលមាន ។ នៅក្នុងសឺមីតូចៗ គេរៀបឯកសារតាមរបៀបដូចគ្នា ហើយចេះតែបន្តដោយគ្មានព្រំខ័ណ្ឌឡើយ ។ ការទុកដាក់ឯកសារ តាមរបៀបដូចខាងលើ ធ្វើឲ្យគេអារកឯកសារឃើញឆាប់រហ័ស ទោះជាឯកសារអ្វីក៏ដោយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login