ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
លក្ខណៈវិនិច្ឆ័យនាមវិភាគ គឺជាការទុកដាក់ឯកសារបញ្ជូលជាមួយគ្នា ដោយផ្អែកលើកម្មវត្ថុនៃឯកសារ ។ របៀបដូចខាងលើមិនមានភាពសាមញ្ញប៉ុន្មានទេ ប៉ុន្តែគេនិយមប្រើច្រើន ។ ការបញ្ជូលឯកសារជាមួយគ្នាដោយផ្អែកលើកម្មវត្ថុនៃឯកសារ មានសារៈប្រយោជន៍ណាស់ សម្រាប់បម្រើឲ្យការស្រាវជ្រាវទៅថ្ងៃក្រោយ ជាងការប្រមូលផ្តុំឯកសារដោយផ្អែកលើ ឈ្មោះសាមីជន និងកាលបរិច្ឆេទនៃឯកសារ។ នាយកដ្ឋាន ឬការិយាល័យនីមួយៗ មានមុខការច្បាស់លាស់តាមការកំណត់ ។ នាយកដ្ឋាន ឬការិយាល័យទទួលចាត់ចែងកិច្ចការ ដែលមានកម្មវត្ថុប្រហាក់ប្រហែលគ្នាដែលគេបញ្ជូនឲ្យ ។ ប្រសិនបើមានកិច្ចការថ្មីមិនអាចបញ្ជូលក្នុងសឺមីមុនៗបាន គេត្រូវបង្កើតសឺមីថ្មីមួយទៀត ។ សម្រាប់ទុកដាក់ឯកសារនៃកិច្ចការថ្មីនោះ ។ គេត្រូវសរសេរចំណងជើងនៅលើសឺមីឲ្យបានត្រឹមត្រូវ ស្របតាមខ្លឹមសារនៃឯកសារដែលមាននៅក្នុងសឺមី ។
ឧទាហរណ៍ ៖ ក្នុងសំណុំរឿងរបស់មន្រ្តីមួយរូបត្រូវមាន៥សឺមីវិភាគ ដូចខាងក្រោម ៖
ប្រសិនបើសឺមីណាមួយមានឯកសារច្រើន គេអាចបំបែកទៅជាសឺមីតូចៗទៀត ។
ឧទាហរណ៍ ៖ នៅក្នុងសឺមីទី១ ដែលត្រូវទុកដាក់ឯកសារស្តីពីការតែងតាំងការផ្ទេរតំណែង ការផ្លាស់កន្លែងធ្វើការ គេអាចបំបែកជាសឺមីតូចៗដូចតទៅ ៖
នៅក្នុងសឺមីតូចនីមួយៗគេត្រូវរៀបឯកសារតាមលំដាប់កាលបរិច្ឆេទ (លំដាប់កាលប្បវត្តិ) ។