កបិលមហាព្រហ្ម មានបុត្រី៧រូប៖
ថ្ងៃ អាទិត្យ ទេពធីតាព្រះនាមទុង្សាទេវី
- គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម
- ភត្តាហារផ្លែឧទម្ពរ ( ល្វា )
- អាវុធស្តាំកាន់ កងចក្រ
- អាវុធឆ្វេងកាន់ ខ្យងសង្ខ
- ជិះពាហន គ្រុឌ ។
ថ្ងៃ ច័ន្ទ ទេពធីតាព្រះនាម គោរាគទេវី
- គ្រឿងមុត្តា សៀតផ្កាអង្គាបុស្ស
- ភត្តាហារប្រេង ( ធញ្ញាជាត )
- អាវុធស្កាំកាន់ ព្រះខ័ន
- អាវុធឆ្វេងកាន់ ឈើច្រត់
- ជិះពាហនៈខ្លា ។
ថ្ងៃ អង្គារ៍ ទេពធីតាព្រះនាម រាក្យសាទេវី
- គ្រឿងប្រដាប់មោរា សៀតផ្កាបទុម
- ភត្តាហារលោហិត ( ឈាមស្រស់ )
- អាវុធស្តាំកាន់ ស្រីសូរ៏ ( អាវុធមុខបី )
- អាវុធឆ្វេងកាន់ធ្នូ
- ជិះពាហនៈ អស្សតរ ( សេះ )
ថ្ងៃ ពុធ ទេពធីតាព្រះនាម មណ្ឌាទេវី
- គ្រឿងប្រដាប់ពិទូរ្យ សៀតផ្កាចម្ប៉ា
- ភត្តាហារទឹកដោះសប្បិ ( ទឹកដោះស្រស់ )
- អាវុធស្តាំកាន់ម្ជុល
- អាវុធឆ្វេងកាន់ឈើច្រត់
- ជិះពាហនៈលា
ថ្ងៃព្រហ ទេពធីតាព្រះនាម កិរិណីទេវី
- គ្រឿងប្រដាប់មរកតសៀតផ្កាមណ្ឌា
- ភត្តាហារសណ្តែក ល្ង
- អាវុធស្តាំកាន់ កង្វេរ
- អាវុធឆ្វេងកាន់កាំភ្លើង
- ជិះពាហនដំរី
ថ្ងៃសុក្រ ទេពធីតាព្រះនាម កិមិរាទេវី
- គ្រឿងប្រដាប់បុស្បារា សៀតផ្កាចង្កុលណី
- ភត្តាហារចេកណាំវ៉ា
- អាវុធស្តាំកាន់ព្រះខ័ន
- អាវុធឆ្វេងកាន់ពិណ
- ជិះពាហន មហឹស្ស ( ក្របី )
ថ្ងៃសៅរ៏ ទេពធីតាព្រះនាម មហោធរទេវី
- គ្រឿងប្រដាប់នីលរតន៍ សៀតផ្កាត្រគៀត
- ភត្តាហារសាច់ទ្រាយ ( សាច់ឈ្លូស គោ ពពែ... )
- អាវុធស្តាំកាន់ កងចក្រ
- អាវុធឆ្វេងកាន់ត្រីសូរ៍
- ជិះពាហន ក្ងោក ។