ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យើងបានដឹងរួចហើយ ពីការប្រើក្បូន និងទូកនៅសម័យបុរាណ ហើយទម្រង់ទូទៅរបស់ទូកនៅសម័យនោះជាគំរូបន្តរហូតមកដល់បច្ចុប្បន្ន។ នៅតំបន់ខ្លះនៃពិភពលោក នៅប្រើទូកជាយានជំនិះរហូតមក ដូចជានៅតំបន់មេសូម៉ូ តាមីនៅតាមដងទន្លេអឺប្រាត ក្នុងប្រទេសអ៊ឺរ៉ាក់ជាដើម។ ចំណែកនៅតាមដងទន្លេទីច និងតំបន់គុហ្វា ពួកគេនៅនិយមប្រើទូកបុរាណនៅឡើយ។ គេផលិតទូកមានរាងមូលពាសដោយស្បែកសត្វដែលធ្វើចលននៅមុខដោយចែវនឹងចង្វា។ នៅតំបន់គុហ្វាគេប្រើទូកបែបនេះអស់កាលរាប់ពាន់ឆ្នាំមកហើយ។ នៅតំបន់ខ្លះទៀតដែលឃ្លាតឆ្ងាយពីតំបន់មេសូប៉ូតាមីគេឃើញមានវត្ថុប្រើប្រាស់តាមប្រពៃណីខ្លះគួរឱ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែរបៀបផលិត និងរបៀបរបបផ្សេងៗទៀតជាច្រើនមានលំនាំដូចគ្នា។ នៅតំបន់គុហ្វាគេប្រើទូកមូលដូចល្អី ហើយទូកទាំងនេះគេឃើញមានប្រើនៅប្រទេសវែល និងផ្នែកខ្លះនៃប្រទេសអៀឡង់។ រយៈកាលតមកពួកគេបានរកឃើញរបៀបប្រើក្តោងដោយប្រើកំលាំងខ្យល់ ហើយភស្តុងតាងទាំងនេះបានបញ្ជាក់ថាការប្រើទូកក្តោងមានរយៈពេលប្រហែល ៦០០០ឆ្នាំកន្លងមកហើយ។