កសិណ ន. ប្រភេទនៃសមថកម្មដ្ឋានដែលកំណត់យក ព័ណ៌សម្បុថាអារម្មណ៍ជាគ្រឿងដឹកមកកាន់ចិត្ត ។
កសិណ រួមមានគឺៈ
- បឋវកសិណៈ យកសម្តីជាអារម្មណ៍មានន័យថា បើចម្រើមបានសម្រេចអាច និមិត្តខ្លួនមួយឲ្យឃើញច្រើនអាចនិមិត្ត ឲ្យកើតជាផែនដីនៅកណ្តាលអាកាសឬលើទឹករួចទៅឈរអង្គុយ ដើរលេងលើនោះបាន ។
- អាបោកសិណៈ យក ទឹកជាអារម្មណ៍មានន័ថា បើបម្រើបានសម្រេចអាចនិមិត្តផែនដីឲ្យទៅជាទឹកអាចនិមិត្តភ្លៀងអាចញុំាងភ្នំនិងផែនដីឲ្យកម្រើក ។
- តេជោកសិណៈ យក ភ្លើងជាអារម្មណ៍មានន័យថា បើចម្រើនបានសម្រេចអាចនិមិត្តភ្លើងឲ្យឆេះឬរលត់អាចបង្កើតពន្លឺមើលឃើញរូបទាំងអស់ ។
- វាយោកសិណៈ យក ខ្យល់ជាអារម្មណ៍មានន័យថា បើចម្រើនបានសម្រេចអាចនិមិត្តខ្យល់បាន ។
- និលកសិណៈ យក ពណ៌ខៀវជាអារម្មណ៍មានន័យថា បើចម្រើនបានសម្រេចអាចនិមិត្តងងឹតបាន ។
- បីតកសិណៈ យកពណ៌លឿងជាអារម្មណ៍មានន័យថា បើចម្រើនបានសម្រេចអាចនិមិត្តអ្វីៗទៅជាមាស ។
- លោហិតកសិណៈ យក ពណ៌ក្រហមជាអារម្មណ៍មានន័យថា បើចម្រើនបាន សម្រេចអាចនិមិត្តអ្វីៗឲ្យួទៅជាក្រហម ។
- ឱទាតកសិណៈ យក ពណ៌ ស មកជាអារម្មណ៍មានន័យថា បើចម្រើនបានសម្រេចអាចនិមិត្តអ្វីៗទៅជាស អាចទប់ខ្លូនមិនឲ្យងងុយ អាចកម្ចាត់ងងឹតឲ្យភ្លឺ ។
- អាលោសិណៈ យក ពន្លឺជាអារម្មណ៍មានន័យថា បើសម្រើនបានសម្រេចអាច ធ្វើបានដូចឱទាកសិណ ។
- បរិច្ឆិន្នាកាសកសិណៈ យក ប្រហោងជាអារម្មណ៍មានន័យថា បើចម្រើនបានសម្រេចអាចដើរទម្លុះផែនដី ឬ វ្រំ ( ភ្នុំ ) ។