ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រឿងព្រេងបុរាណមួយតំណាលថា មានទ្វីបល្បីល្បាញមួយធំ ដូចទ្វីបអាស៊ីដែលស្ថិតនៅច្រកហ្សីប្រាតា។ លោកប្លាតូ អ្នកនិពន្ធជនជាតិក្រិចបានហៅថា អាត្លង់តា គាត់បានបន្តទៀតថា។ ពេលមួយមានអ្នកក្លាហានចូលមកច្បាំងដណ្តើមយកទ្វីបអឺរ៉ុប និងទ្វីបអាស៊ីប៉ុន្តែក្រោយមកពួកគេបានដកថយទៅកាន់ទឹកដីអាត្លង់តា ដោយកំលាំងវាយរុញច្រានពីភាគីម្ចាងទៀត គឹពួកក្រិច។ កន្លងមកអស់ពេលជាយូរទឹកដីកោះដ៏ធំនោះបានស្រុតចុះរួចលិចបាត់ទៅក្នុងសមុទ្រ។ តើហេតុការណ៍នេះជារឿងប្រឌិតរបស់ក្រិចបុរាណរឺ ? តើមានផ្នែកណាខ្លះជារឿងពិតដែររឺទេ ? ជាការពិតណាស់កាលពីយូរលង់ណាស់មកហើយនៅលើផ្ទៃសមុទ្រមានកោះជាច្រើនដែលស្ថិតនៅបន្តជាប់ៗគ្នា ប៉ុន្តែកោះខ្លះបានលិចបាត់ទៅវិញដោយអំណាចទឹកសមុទ្រ។ អ្នកស្រាវជ្រាវ និងអ្នកឯកទេសបាតសមុទ្របានគិតដូចៗគ្នាថា អស់រយៈពេលជាច្រើនលានឆ្នាំកន្លងទៅអាត្លង់តាពិតជាទ្វីបមួយត្រូវបានលិចដោយអំណាចទឹកសមុទ្រមែន។ ប៉ុន្តែកោះ និងដីផុសទាំងអស់មិនបានលិចបាត់ទាំងអស់នោះទេ គឺមានកោះខ្លះនៅរហូតបច្ចុប្បន្ន ដូចជា កោះគ្រូអែនឡិន កោះម៉ាដាកាស្កា កោះអាស្សូរេ នៅឆ្នេរប៉ទុយហ្គាល និងកាណារី ជាដើម។