បុព្វហេតុ២យ៉ាង ដែលនាំឲ្យបង្កើតអាស៊ានគឺ៖
បុព្វហេតុសេដ្ឋកិច្ច
- ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច កំពុងតែធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅមជ្ឈឹមបូព៌ា
- ប្រទេសអ៊ឺរ៉ុប គេមានសមាគមន៍សេដ្ឋកិច្ចអ៊ឺរ៉ុបដែលជាទីផ្សាររួម ដ៏សំខាន់តាំងពីឆ្នាំ ១៩៥១ មកម្ល៉េះ
- ប្រមូលផ្តុំទីផ្សារអាស៊ីអាគ្នេយ៍ដើម្បីអភិវឌ្ឍន៍រួម និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ
បុព្វហេតុនយោបាយ
- មានការប្រឈមមុខដាក រវាងប្លុកសេរីនិងប្លុកសង្គមនិយម
- មនោគមវិជ្ជាកុំមុយនីស្តរាលដាលយ៉ាងខ្លាំងជាពិសេសនៅអាស៊ី
- រួបរួមគ្នាជា សមាគមន៍ដើម្បីការពារខ្លួនឯងនិង ដើម្បីទប់ស្កាត់ការរាលដាលនៃលទ្ធិកុំមុយនីស្តនៅក្នុងតំបន់ផង ។