ពន្យល់អំពីធាតុនីមួយៗ នៃព្រហ្មវិហារធម៌គឺ៖
មេត្តា
- មានការចិត្តស្រឡាញ់ រាប់អាន ញាតិមិត្តនិងសាធារណជនក្នុងសង្គមដោយគ្មានការរើសអើងនិងប្រកបដោយសន្តោនចិត្តភក្តីទូលាយដូចជាមាតាបិតាចង់ឲ្យតែកូនៗ បានសេចក្តីសុចខបានសេចក្តីចម្រើនជានិច្ច ចៀសផុតពីទុក្ខវេទនាពៀរវេរា និងគ្រោះមហន្តរាយគ្រប់ប្រការ
- មេត្តាជាថាមពលនៃធម៌ដែលមានអនុភាពបំផុតអាចផ្សព្វផ្សាយ ដោយគ្មានការរើសអើងទៅកាន់បុគ្គលដែលជាទីស្រឡាញ់របស់យើងទទៅកាន់អ្នកដទៃដែលមិនមែនជាក្រុមញាតិមិត្រឬទៅកាន់បច្ចាមិត្រទៀតផង
- មេត្តាមានន័យថាសិ្នទ្ធិស្នាល ការប្រតិបត្តិប្រកបដោយមេត្តា គឺសត្រូវទាំងអស់នឹងត្រឡប់ប្រែក្លាយជាមិត្រមិនអាចស្អប់និងមិនចងពៀរវេលាចំពោះយ៉ងបានឡើយ
- អ្នកមានមេត្តាគ្មាននូវការភ័យតក់ស្លុតអំពីហេតុការណ៍អាក្រក់កើតឡើងទេគេអាចដោះស្រាយបានរាល់បញ្ហាទាំងអស់ ។
ករុណា
- ករុណា គឺការមានចិត្ត អាណិតអាសូរដោយគ្មានការច្រណែនឈ្នានីសយកត្រូវខ្លួនឯងទិតៀន រិះគន់ កំហុសអ្នកដទៃឡើយ
- ការអាណិតអាសូរចំពោះមនុស្សទាំងអស់នៅក្នុងសង្គម ដែលបានទទួលរងទុក្ខទោសលំបាកវេទនាផ្សេងៗទាំងផ្លូវចិត្តទាំងផ្លូវកាយ ដោយចង់ឲ្យពួកគេរួចផុតពីទុក្ខលំបាក និងរស់នៅបានសុខស្រួលដូចខ្លួនដែរ
- មនុស្សដែលមានករុណា តែងស្តែងចេញនូវមនោសញ្ចេតនាអាណិតអាសូរតាមរយការបរិច្ចាគទាន
- ករុណា ដឹកនាំមនុស្សឲ្យដើរតាមផ្លូវ សច្ច ត្រឹមត្រង់យុត្តិធម៌ ចៀសវាងប្រព្រឹត្តសកម្មភាពទាំងឡាយណាដែលធ្វើឲ្យអ្នកដទៃរងគ្រោះនៃការឈឺទាំងផ្លូវកាយនិងផ្លូវចិត្ត ដូចជាការសម្លាប់ការធ្វើទារុណកម្ម លួចប្លន់ និងអំពើបាបផ្សេងៗ
មុទិតា
- មុទិតា គឺមានចិត្តទន់ភ្លន់ មានចិត្តរីករាយអបអរសាទរ ចំពោះសេចក្តីសុខចម្រើនរបស់អ្នកដទៃមិនរើសមុខនិងចង់ឲ្យគេស្ថិតនៅក្នុងសេចក្តីសុខ សុវត្ថិភាពជានិច្ច ដោយគ្មានការច្រណែននិន្ទាឈ្នានីស
- ដំណើរមានចិត្តរីករាយទៅរកសេចក្តីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថា អ្នកដទៃតាមតែអ្នកណាក៏ដោយ គេមានទ្រព្យធនបុណ្យស័ក្តិបានប្រកបដោយសេចក្តីសុខចម្រើន
- មុទិតាធម៌ ធម៌ដែលប្រកបដោយមុទិតា ( ដូចគ្នានឹង មុទិតាចិត្តដែរ )
ឧបេក្ខា
- ឧបេក្ខា គឺការប្រកាន់ចិត្តជាកណ្តាលមិនមានលំអៀងទៅខាងណា និងមានចិត្តជាអព្យាក្រឹត្យ
- មិនមានចិត្តត្រេកអរហួសហេតុ និងខឹងសំបារចំពោះអ្នកណាទាំងអស់ ។ បំណងសំខាន់គឺចង់ឲ្យតែ ពួកគេរស់នៅតាមលទ្ធភាព សមត្ថភាពនិងសេរីភាពរបស់គេ
- មិនមានចិត្ត ( មនោ ) លោភលន់ឬព្រួយកង្វល់ចំពោះអ្នកជិតខាង ដែលមានទ្រព្យសម្បត្តិច្រើនជាងខ្លួន ។