លក្ខខណ្ឌសម្រាប់សមាជិកភាពក្នុងសមាគមន៍អាស៊ានគឺ៖
- ប្រទេសនោះត្រូវស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍
- ជារដ្ឋអធិបតេយ្យពិតប្រាកដហើយត្រូវផ្តល់សច្ចាប័ន ដោយអង្គការនីតិបញ្ញត្ត
- ត្រូវមានស្ថានទូត នៅគ្រប់បណ្តាប្រទេសជាសមាជិកសមាគមន៍អាស៊ាន
- ត្រូវទទួលស្គាល់យល់ព្រមចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញាកិច្ចព្រមព្រៀងនិង អនុស្សារណដែលកន្លងមកនិងទៅអនាគត
- ត្រូវបង់វិភាគទាន
- ១លានដុល្លារ សម្រាប់មូលនិធិអាស៊ានតែ១ដង ប៉ុណ្ណោះ
- ៥ម៉ឺនដុល្លារសម្រាប់មូលនិធិវិទ្យាសាស្រ្តអាស៊ានតែ១ដង
- ៦០ម៉ឺនដុល្លារ សម្រាប់ចំណាយប្រចាំឆ្នាំ និងដំណើរការលេខាធិការដ្ឋានអាស៊ាន
- ចូលរួមរាល់ កិច្ចប្រជុំអាស៊ានដែលមានជិត៣០០ក្នុង១ឆ្នាំ
- សម្រួលទិដ្ឋាការចេញ ចូលដោយមិនបាច់ធ្វើពាក្យសុំ សម្រាប់រយៈពេល២សបា្តហ៍រហូតដល់២ខែ ។