គេបានចែកមនុស្សជា ៥ប្រភេទគឺៈ
- មនុស្សនេរយិកោ មនុស្សដូច សត្វនរកគឺបានដល់ប្រភេទមនុស្សដែលប្រព្រឹត្តអំពើមិនល្អប្រសើរ អំពើមនុស្សឃាតអំពើអសីលធម៌ អំពើព្រៃផ្សៃសាហាយយង់ឃ្នងជាដើម ។
- មនុស្សបេតោ មនុស្សដូចជាសត្វប្រេតគឺបានដល់មនុស្សដែលមានចិត្តឆាប់ច្រលោតខឹងច្រើនឆាប់ឆេវ វង្វេងយល់ត្រូវជាខុសឬយល់ខុសថាជាត្រូវ មនុស្សដែលមានចិត្តពោរពេញទៅដោយភាពលោភលន់ហួសប្រមាណរស់នៅក្រៅសង្គមមនុស្ស ត្រូវសង្គមទាត់ចោលរស់នៅតែឯកឯង មាននូវសេចក្តីទុក្ខវេទនា ឥតមានវេលាស្រាកស្រាន្ត ប្រៀបដូចជាមនុស្សរស់ពាក់កណ្តាលស្លាប់ពាក់កណ្តាល ។
- មនុស្សតិរច្ឆានោ មនុស្សដូចជាសត្វតិរច្ឆានគឺបានដល់ប្រភេទមនុស្សដែលខ្វះហិរិ ឱត្តប្បៈចាគៈ ទាន មេត្តា គឺប្រព្រឹត្តរំលោភបំពាន ឈ្លានពាន ច្រណែននិន្ទា ឈ្នានីស មនុស្សផងគ្នាឥតត្រាប្រណី ។
- មនុស្សមនុស្សោ មនុស្សជាសត្តមនុស្សគឺ មនុស្សដែលយល់ស្គាល់ មនុស្សធម៌ ស្រឡាញ់យុត្តិធម៌ មានសុជីវធម៌ គុណធម៌ សីលធម៌ សច្ចធម៌ ព្រហ្មវិហារធម៌ពេញចិត្តសង្គមមនុស្សមានសេចក្តីអាណិតអាសូរមនុស្សជាតិផងគ្នាមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនាជាតិ និន្នាការនយោបាយ យសសក្តិ ជាដើម ។
- មនុស្សទេវោ មនុស្សជាទេវតា ឬដូចជាទេវតាគឺបានដល់ ប្រភេទមនុស្សដែលមានទេវធម៌គឺ ហិរិ ឱតប្បៈ ចាគៈ សទ្ធា សីល បញ្ញា សុត្ត ក្នុងការប្រព្រឹត្តនិងបដិបត្តិប្រចាំថ្ងៃ ។