ពន្យល់អំពីពាក្យ « សប្ត សព សព្វ សប់ សប » ដូចតទៅ៖
- សប្តៈ សំ បា ( សប្ត.សប្តនិ.សត្ត ) ប្រាំពីរ ។ ឧ. ក្រុមប្រឹក្សាគណនាយក បានជ្រើសតាំងខ្ញុំឲ្យទៅ បំពេញកិច្ចការបន្ទាន់ នៅខេត្តព្រះវិហារចំនួនមួយសប្តាហ៍ ។
- សព្វៈ បា .សំ ( គុ.ឬកិ.វិ) ទាំងពួង,ទាំងអស់ ទាំងមូលទាំងស្រុង ទាំងគ្រប់ គ្រប់ ទួ ទួទៅរាល់ ។ ឧ. កិច្ចប្រជុំ រយៈពេលមួយសប្តាហ៍នេះខ្ញុំបាទ បានសម្រេចយ៉ាងជាញជ័យចប់សព្វគ្រប់ហើយកាលពីព្រឹកមិញ ។
- សពៈ សំ.បា ( ន ) ( គវ,វ>ព=គព ឆវ ខ្មែរប្រើផ្លាស់ ឆ ជា ស,វ ជា ព > សព ) ខ្មោចស្រស់រូបបុគ្គលស្លាប់ សាកខ្មោច ។ ឧ. ក្រោយអំពីខ្ញុំបានចាកចេញពីខេត្តព្រះវិហារ ប្រហែលជា១២គីឡូម៉ែត្រ ខ្ញុំបានប្រទះឃើញសាកសព ដែលដេកនៅកណ្តាលថ្នល់ហើយមានការចោមរោមពីបងប្អូនប្រជាពលរដ្ឋ ។
- សប់ ( កិ ) ស្រូបដោយស្នប់ ឬទាញរុញដៃស្នប់រឿយៗ ឲ្យមានខ្យល់ជាដើម ។ ឧ. នៅតាមដងផ្លូវ ដែលខ្ញុំបានត្រឡប់មកវិញគឺរថយន្តដែលយើងកំពុងធ្វើដំណើរបានបែកកង់ ប៉ុន្តែខ្ញុំក៏ដូចជាអ្នករួមដំណើរ មិនមានគ្រោះថ្នាក់អ្វីទេ ហើយលោកតៃកុងឡាន បានជួសជុសប៉ះអ៊ុតនិងសប់ឡើងវិញជិត១ម៉ោង ។
- សប ( កិ ) ( ស្ចប ឬសប ) ធៀបមើលឲ្យដឹង ធៀបប្រៀបគ្នាមើល ផ្ទឹមផ្ទៀងគ្នា ។ ឧ. ក្រោយពីការសិក្សា រៀនសូត្រអស់រយៈពេលជាង៨ខែមក ទើបយើងអាចវាយតម្លៃបានថា សិស្សដែលលេចធ្លោជាងគេក្នុងថ្នាក់ពិតជាមាន សបចំណេះក្នុងការទទួលបាននូវសញ្ញាប័ត្រនិងសក្ខីប័ណ្ណសរសើរប្រកដមែន ។