Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលនយោបាយរូបិយវត្ថុ គឺជាដំណើរការដែលអាជ្ញាធររូបិយវត្ថុនៃប្រទេសមួយគ្រប់គ្រងលើការផ្គត់ផ្គង់រូបិយវត្ថុ ដោយការកំណត់អត្រាការប្រាក់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងស្ថិរភាព ។ គោលបំណងសំខាន់នៃគោលនយោបាយនេះ គឺស្ថិរភាពតម្លៃនិងអត្រានិកម្មភាពទាប ។ គោលនយោបាយរូបិយវត្ថុ សំដៅលើគោលនយោបាយពង្រីក ឬបង្រួមដែលគោលនយោបាយពង្រីក បង្កើនការផ្គត់ផ្គង់សរុបនៃរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងភាពគ្មានការងារធ្វើនៅក្នុងពេលមានវិបត្តិ ដោយបញ្ចុះថ្ងៃអត្រាការប្រាក់ដោយសង្ឃឹមថា ឥណទានងាយស្រួលនឹងអាចជំរុញកំណើនពាណិជ្ជកម្ម ។ ចំណែកគោលនយោបាយបង្រួម កាត់បន្ថយការផ្គត់ផ្គង់រូបិយវត្ថុ ដើម្បីទប់ទល់នឹងអតិផរណា។ គោលនយោបាយរូបិយវត្ថុផ្អែកលើទំនាក់ទំនងរវាងអត្រាការប្រាក់នៅក្នុងសេដ្ឋកិច្ចមួយ ដែលជាតម្លៃដែលអាចឲ្យខ្ចីលុយបាន និងការផ្គត់ផ្គង់រូបិយវត្ថុសរុប ។ គោលនយោបាយរូបិយវត្ថុប្រើឧបករណ៍ជាច្រើន ដើម្បីគ្រប់គ្រងអត្រាការប្រាក់និងការផ្គត់ផ្គង់រូបិយវត្ថុសរុប ដើម្បីមានឥទ្ធិពលលើកំណើនសេដ្ឋកិច្ច អតិផរណា អត្រាប្តូរប្រាក់ជាមួយរូបិយវត្ថុផ្សេងៗ និងភាពអត់ការធ្វើ។ នៅពេលដែលរូបិយវត្ថុស្ថិតនៅជាឯកាធិភាពនៃអ្នកបង្កើត ឬនៅពេលដែលប្រព័ន្ធបោះពុម្ពក្រដាសប្រាក់មានចំណងនឹងធនាគារកណ្តាល អាជ្ញាធររូបិយវត្ថុមានសមត្ថកិច្ចក្នុងការកែប្រែការផ្គត់ផ្គង់រូបិយវត្ថុ ដែលអាចធ្វើឲ្យមានការប្រែប្រួលអត្រាការប្រាក់ (ដើម្បីសម្រេចបានគោលដៅនៃគោលនយោបាយ )។ គោលនយោបាយរូបិយវត្ថុបានចាប់ផ្តើមតាំងពីសតវត្សទី ១៩ ដែលពេលនោះគេប្រើដើម្បីរក្សាស្តង់ដារមាស ( gold standard)។ គោលនយោបាយមួយសំដៅថាជាគោលនយោបាយបង្រួម នៅពេលដែលវាកាត់បន្ថយការផ្គត់ផ្គង់រូបិយវត្ថុ ឬបង្កើនត្រឹមតិចតួចបំផុត ឬវាបង្កើតអត្រាការប្រាក់។ គោលនយោបាយពង្រីកបង្កើតការផ្គត់ផ្គង់រូបិយវត្ថុយ៉ាងឆាប់រហ័យ ឬកាត់បន្ថយអត្រាការប្រាក់ ។ លើសពីនេះទៅទៀត គោលនយោបាយរូបិយវត្ថុត្រូវបានចាត់ទុកថា ៖ តម្រូវចិត្ត ប្រសិនបើអត្រាការប្រាក់ដែលកំណត់ដោយអាជ្ញាធរ រូបិយវត្ថុកណ្តាលមានគោលបំណងបង្កើតកំណើនសេដ្ឋកិច្ច អព្យាក្រឹត ប្រសិនបើ វាមិនមានគោលបំណងបង្កើតកំណើន ឬប្រឆាំងនឹងអតិផរណាតឹងរ៉ឹង ប្រសិនបើវាមានគោលបំណងកាត់បន្ថយអតិផរណា។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login