2019-07-22 02:19
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ក្រពេញអង់ដូគ្រីនមនុស្សមានអ្វីខ្លះ ?
២. ចូររាប់ឈ្មោះក្រពេញអង់ដូគ្រីន សំខាន់ៗរបស់មនុស្ស ។
៣.តើក្រពេញអ៊ីប៉ូភីស ចែកជាប៉ុន្មានផ្នែក ? ផ្នែកនីមួយៗផលិតអរម៉ូនអ្វីខ្លះ ?
៤. តើលំពែង ផលិតអរម៉ូនអ្វីខ្លះ ? តើអរម៉ូននីមួយៗមាននាទីដូចម្តេច ?
៥. តើមជ្ឈមណ្ឌល ប្រសាទមាននាទីអ្វីខ្លះ ?
ចម្លើយ
១. ប្រព័ន្ធអង់ដូគ្រីនមនុស្ស កើតឡើងពីក្រពេញអង់ដូគ្រីនទំាងក្នុងខ្លួនមនុស្ស ព្រមទាំងសកម្មភាពនៃអរម៉ូនដែលវាបញ្ចេញ ។ ក្នុងចំណោមក្រពេញទាំងនោះ ក្រពេញខ្លះមាននាទីជាក្រពេញអង់ដូគ្រីនផងនិងជាក្រពេញអិចសូគ្រីនផង ។
២. ក្រពេញអង់ដូគ្រីន សំខាន់ៗរបស់មនុស្សមានអ៊ីប៉ូតាឡាមុស អ៊ីប៉ូភីស ទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត ទីមុស ក្រពេញលើតម្រងនោម លំពែង ក្រពេញភេទ ក្រពះ និងពោះវៀនតូច ។
៣. អ៊ីប៉ូភីស មានពីរផ្នែក ។
អ៊ីប៉ូភីសក្រោយ ស្តុក និងបញ្ចេញអរម៉ូន អង់ទីឌីអ៊ុយរេទិច និងអុកស៊ីតូស៊ីន ។
អ៊ីប៉ូភីសមុខផលិតអរម៉ូន ៦ប្រភេទគឺៈ
៤. លំពែងផលិតអរម៉ូនអាំងស៊ុយលីន និងគ្លុយកាកុង ។ អរម៉ូនអាំងស៊ុយលីនមាននាទីបន្ថយកំណើតកម្រិតគ្លុយកូសក្នុងឈាម ។ អរម៉ូនគ្លុយកាកុង មាននាទីបង្កើនកម្រិតគ្លុយកួសក្នុងឈាម ។
៥. ក្នុងប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលប្រសាទមាននាទីទទួល ស្តុកទុក បកស្រាយ ព័ត៌មាន និងបញ្ហាសកម្មភាពទៅគ្រប់ផ្នែកនៃសារពាង្គកាយ ។