Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអណ្តាត រួសនិងរសជាតិមូលដ្ឋានប៉ុន្មាន ? អ្វីខ្លះ ? ហើយមានទីតាំងនៅកន្លែងណាខ្លះ ?

២. តើផ្នែកនៃខួរធំ មានទំនាក់ទំនង ជាមួយបញ្ញាដូចម្តេចដែរ ?

៣. នៅពេលធ្មួលវិញ្ញាណក្លិនត្រូវបានភ្ញោច តើមានអ្វីកើតឡើង ?

៤. តើធាតុរាវ និងរោមញ័រក្នុងបំពងរាងគូថខ្យងនៃត្រចៀកក្នុងមាននាទីអ្វី ?

៥. ចូរសង្ខេបពីប្រភពព័ត៌មានដែលសរីរាង្គវិញ្ញាណទទួលបាន  ។

ចម្លើយ

១. អណ្តាតរួសនឹងរសជាតិមូលដ្ឋាន បួនគឺ ផ្អែម ប្រៃ និង ល្វីង ។

  • ផ្នែកខាងចុងអណ្តាត រួសនឹងរសជាតិផ្អែម
  • ផ្នែកចំហៀងសងខាងអណ្តាតពាក់កណ្តាលមុខ រួសនិងរស់ជាតិប្រៃ
  • ផ្នែកចំហៀងសងខាងអណ្តាតពាក់កណ្តាលខាងក្រោយ រួសនិងរស់ជាតិជូរ
  • ផ្នែកគល់អណ្តាត រួសនិងរសជាតិល្វីង ។

២. ផ្នត់ជាច្រើននៃសំបកខួរធំ បង្កើនផ្ទៃសារធាតុប្រេះយ៉ាងធំធេងដែលមានទំនាក់ទំនងទៅនឹងការបង្កើនបំណិនគិត ( ពាក់ព័ន្ធនឹងបញ្ញា ) ។

៣. នៅពេលដែលម៉ូលេគុលក្លិន​ ត្រូវបានស្រូបចូលទៅក្នុងរន្ធចម្រុះ តាមខ្យល់ដង្ហើមវារលាយទៅក្នុងស្រទាប់ស្លេស្មរបស់ចម្រុះ ។ នៅពេលនោះ រោមញ័រនៃកោសិកាឃានវិញ្ញាណ ( ធ្មួលវិញ្ញាណក្លិន ) ត្រូវបានភ្ញោចដោយសារធាតុគីមីរលាយនេះ ហើយបង្កើតបានជាអាំងភ្លុចប្រសាទដែលត្រូវបានដឹកនាំទៅកាន់ខួរក្បាលតាមសរសៃប្រសាទឃានវិញ្ញាណ ដើម្បីបកស្រាយដោយមជ្ឈមណ្ឌលឃានវិញ្ញាណ ។

៤. ធាតុរាវ និងរោមញ័រក្នុងបំពង់រាងគូទខ្យងនៃត្រចៀកក្នុងមាននាទី ក្នុងការបង្កើតអាំងភ្លុចប្រសាទ ។ នៅពេលធាតុរាវនៃបំពងរាងគូទខ្យងញ័រ បណ្តាលឲ្យរោមល្អិតនៃកោសិកាធ្មួលក្នុងបំពង់រាងគូទខ្យងញ័រ ។ បន្ទាប់មកកោសិកាធ្មួល ប្តូរលំញ័រឲ្យ ។

៥. គំហើញ ជាការឆ្លើយតបទៅនិងពន្លឺ  ។

  • ល្បីអាស្រ័យនិងរលកសួរ ចំណែកតំហែរក្សាលំនឹង អាស្រ័យនិងចលនារបស់ធាតុរាវនៅក្នុងបំពងពាក់កណ្តាលរង្វង់ ក្នុងត្រចៀកក្នុង  ។
  • បំណះទង្គិច ឆ្លើយតបទៅនិងថាមពលមេតានិច ។
  • រសជាតិ និងក្លិនឆ្លើយតបនិងសារធាតុគីមី ។

វិញ្ញាសាទី១០



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login