Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-22 09:26

អ្នកលក់មានប្រភេទដូចជា​ ៖

  • អ្នកបំពេញបេសកកម្ម ឬអ្នកត្រួតត្រាយលក់ផលិត បានទទួលឈ្មោះដូចនេះ មកពីហេតុការណ៍ដែលថាវាជាការងារចំបងរបស់គេ គឺត្រូវបើកត្រួសត្រាយដែនថ្មីឲ្យផលិតផលមួយ ។ គោលបំណងរបស់ពួកគេគឺ រកច្រកលក់ ឬរកឈ្មួញសម្រាប់ក្រុមរបស់គេ ។
  • អ្នកលក់ដែលមានបច្ចេកទេសលក់ដូរ អ្នកទាំងនេះមិនត្រឹមតែលក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកស្ទួយការលក់ផលិតផលផងដែរ ដោយបំពេញសេវាផ្នែកបច្ចេកទេសលក់ដូរ ឬផ្តល់នូវឱវាទទាក់ទងទៅនឹងបច្ចេកទេសលក់ដូរ ។
  • ការដើរបញ្ចុះបញ្ជូល គឺខ្លួនគេមិនលក់ទំនិញដោយផ្ទាល់តែម្តងទេ ។ ឧទាហរណ៍ ក្រុមហ៊ុនមួយអាចប្រើប្រាស់អ្នកដើរបញ្ចុះបញ្ជូលទៅសួរសុខទុក្ខវេជ្ជបណ្ឌិតល្បីណាម្នាក់ ហើយព្យាយាមធើ្វឲ្យវេជ្ជបណ្ឌិតនោះចេញវេជ្ជបណ្ឌិតទិញថ្នាំក្រុមហ៊ុនរបស់ខ្លួន ។
  • វិស្វករជាអ្នកលក់ គឺជាអ្នកលក់ផង ជាវិស្វករផង ឬពុំនោះសោតទេ គេធ្លាប់មានកាហ្វឹកហាត់ផ្នែកបច្ចេកទេសលើទំនិញពិសេសៗណានោះ ។ វិស្វករនេះ លក់ជាពិសេសនូវទំនិញឧស្សាហកម្ម ដែលមានលក្ខណៈបច្ចេកទេសពិសេស ។ 

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login