2019-07-22 06:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើកត្តាអ្វីខ្លះដែលធ្វើឲ្យមានដំណើរពុកផុយមេកានិច ?
២. តើកត្តាអ្វីខ្លះដែលធ្វើឲ្យមានដំណើរពុកផុយគីមី ?
៣. ចូរនិយាយពីដំណើរពុកផុយដោយសីតុណ្ហភាព ?
៤. ចូរនិយាយពីដំណើរពុកផុយដោយការលូតលាស់នៃរុក្ខជាតិ ?
៥. ចូរនិយាយពីដំណើរពុកផុយដោយសារសកម្មភាពសត្វ ?
ចម្លើយ
១. កត្តាដែលធ្វើឲ្យមានដំណើរពុកផុយមេកានិចមានដូចជាកំណកនិងការរលាយ សីតុណ្ហភាព ការលូតលាស់នៃរុក្ខជាតិ សកម្មភាពសត្វ និងការសឹក ។
២. កត្តាដែលធ្វើឲ្យមានដំណើរពុកផុយគីមី មានដូចជា សកម្មភាព ទឹក អុកស៊ីសែន កាបូនឌីអុកស៊ីតសាពាង្គកាយមានជីវីត និងភ្លៀងអាស៊ីត ។
៣. សិលាអាចបាក់បែក ឬពុកផុយដោយសារការប្រែប្រួលសីតុណ្ហភាព ។ នៅពេលថ្ងៃ ផ្នែកខាងក្រៅនៃផ្ទាំងសិលាធំៗទទួលកម្តៅខ្លាំងពីព្រះអាទិត្យ ហើយចាប់ផ្តើមរីកមាឌ ប៉ុន្តែផ្នែកខាងក្នុងនៃផ្ទាំងសិលាទាំងនោះនៅតែត្រជាក់និងមិនរីកមាឌទេ ។ នៅពេលយប់សីតុណ្ហភាពធ្លាក់ចុះធ្វើឲ្យផ្នែកខាងក្រៅនៃផ្ទាំងសិលាចុះត្រជាក់ហើយក៏រួមមាឌ ។ ដំណើរវិលចុះឡើងនៃសីតុណ្ហភាពជារៀងរាល់ថ្ងៃនេះ ធ្វើឲ្យដុំសិលាប្រេះស្រាំរហូតដល់បាក់បែកជាបំណែកផ្សេងៗគ្នា ។
៤. ដំណើរពុកផុយការលូតលាស់នៃរុក្ខជាតិ កើតមាននៅពេលដែលឬសរបស់រុក្ខជាតិលូតលាស់យឺតៗ ហើយជ្រៀតចូលតាមស្នាមប្រេះនៃសិលា ស្នាមប្រេះកាន់តែរីធំឡើងៗធ្វើឲ្យសិលាចាប់ផ្តើមប្រេះស្រាំបន្តិចម្តងៗ ហើយបាក់បែកជាបំណែកផ្សេងៗគ្នា ។
៥. សត្វជន្លេន ស្រមោច សត្វល្អិត និងសត្វផ្សេងៗទៀតក៏ជាមូលហេតុនៃការពុកផុយសិលាដែរ ។សត្វទាំងនោះបានជីករូងដី និងជញ្ជូនដីម៉ដ្ឋៗនៅជុំវិញធ្វើឲ្យដីធូរ និងសិលានៅក្នុងដីបាក់បែកជាបំណែកផ្សេងៗគ្នា ។