សំណួរ
១. តើបេតិកភណ្ឌពិភពលោកគឺជាអ្វី?
២. ហេតុអ្វីបានជា សម្ដេច សីហនុ ប្រកាន់យកនយោបាយ អព្យាក្រឹព្យនៅក្នុងរបបសង្គមរាស្រ្ដនិយម?
៣. ក្រោយឯករាជ្យឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ននេះ តើប្រទេសកម្ពុជាបានឆ្លងកាត់របបអ្វីខ្លះ?
៤. តើបញ្ហាអ្វីខ្លះជាប្រភទមូលដ្ឋានដែលនាំឪ្យលេចឡើងនៅបញ្ហារួមនៅលើសកលលោក?
៥. តើជញ្ជាំងប៊ែរឡាំងជាអ្វី?
ចម្លើយ
១. បេតិកភណ្ឌពិភពលោក គឺជាអ្វីៗដែលវត្ថុរូបិយ និងអរូបិយរបស់មនុស្សជាតិធម៌និងធម្មជាតិ។ចំពោះសម្បត្តិវប្បធម៌រូបិយ គឺជាសំណង់ផ្សេងៗដូចជា ប្រាសាទបុរាណ ឬវត្តអារាម ។ ល។ រីឯ សម្បត្តិវប្បធម៌អរូបិយវិញមាន សិល្បៈ របាំផងទាំងឡាយដូចជា របាំបុរាណ របាំអប្សរា ជាដើម។
២. បានជា សម្ដេច សីហនុ ប្រកាន់យកនយោបាយ អព្យាក្រឹព្យនៅក្នុងរបបសង្គមរាស្រ្ដនិយមពីព្រោះ៖
- សេចក្ដីសម្រេចចិត្តនៃសន្និសីទទីក្រុង សឺណែវ ឆ្នាំ ១៩៥៤ ដែលជាការទាមទាររបស់ចិន និងសហភាពសូវៀតដើម្បីបញ្ចៀសមិនឪ្យសហរដ្ឋអាមេរិកកសាងមូលដ្ឋានទ័ពនៅកម្ពុជា
- ដឹកនាំប្រទេសកម្ពុជាគេចពីការដណ្ដើមឥទ្ធិពលរបស់ប្រទេសមហាអំណាចនៃប្លុកទាំងពីរ។
៣. ក្រោយពីសង្រ្គាមទទួលបានឯករាជ្យឆ្នាំ ១៩៥៣ មកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានឆ្លងកាត់របបមួយចំនួយដូចជា៖
- សង្គមរាស្រ្ដនិយម
- សាធារណរដ្ឋខ្មែរ
- កម្ពុជាប្រជាធិបតេយ្យ
- សាធារណរដ្ឋប្រជាមានិតកម្ពុជា
- រដ្ឋកម្ពុជា
- គ្រប់គ្រង់ដោយអង្គការសហប្រជាជាតិ(អ៊ុនតាក់)
- រាជាណាចក្រកម្ពុជា។
៤. ប្រភពមូលដ្ឋាននាំឪ្យលេចឡើងបញ្ហារួមលើសកលលោករួមមាន៖
- កំណើននិងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្ដល់ពីធនធាននៅលើដី។
- ការរីកចម្រើននៃបដិវត្តន៍នៃវិទ្យាសាស្រ្ដបច្ចេកទេស។
- កំណើនប្រជាជនទាមទារឪ្យមានការផ្គត់ផ្គងនូវគ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិ ដែលចេះតែរីកចម្រើនដែលចេះតែរេចវីលទៅៗ។
- ការចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសព្វាវុធ និងកងទ័ព។
- ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងស្វែងរកវិធីដោះស្រាយ បញ្ហាឪ្យបានទាន់ពេលវេលា។
៥. ជញ្ជាំងប៊ែរឡាំងជា៖
- ជញ្ជាំងប៊ែរឡាំង ជាជញ្ជាំងពិតមួយ ដែលពុះចែកទីក្រុងប៊ែរឡាំងជាពីរ គឺប៊ែរខាងកើត (សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង) និងប៊ែរឡាំងខាងលិច (សហព័ន្ធអាឡឺម៉ង់)
- ក្រោយពីអាឡឺម៉ងចាញ់សង្រ្គាមលោកលើកទី២ ពួកសម័្ពន្ធមិត្តមាន បារាំង អង់គ្លេស អាមេរិក និងសូវៀត បានបែងចែកអាឡឺម៉ង និងក្រុងប៊ែរឡាំងជា៤ ចំណែក តាមរយៈសនិ្នសីទយ៉ាលតា នៅថ្ងៃទី៤-១១ ខែកុម្ភៈ ឆ្នាំ ១៩៤៥ ដោយផ្នែកខាងកើតគ្រប់គ្រង់ដោយសូវៀត និងផ្នែកខាងលិចគ្រប់គ្រងដោយអាមេរិក អង់គ្លេស និងបារាំង។
- ខ្សែបន្ទាត់ព្រំដែនទាំងពីរ នៅជញ្ជាំងប៊ែរឡាំងនេះ បានក្លាយជានិមិត្តរូបនៃសង្រ្គាមត្រជាក់ “វាំងននដែក” ដែលបានខណ្ឌចែករវាងអឺរ៉ុងខាងលិចនិងអឺរ៉ុបខាងកើត។
- ជញ្ជាំងនេះត្រូវបានពុះចែកអាឡឺម៉ង់ជា ២ ចំណែកអស់រយៈពេល២៨ឆ្នាំ ដោយគិតចាប់ផ្ដើមសាងសង់នាថ្ងៃ ១៣ ខែសីហា ឆ្នាំ ១៩៦១ រហូតដល់កការចាប់ផ្ដើមរំលាយចោលនៅថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ ១៩៨៩។
- ក្នុងកំឡុងពេលសង្រ្គាមនេះ យ៉ាងហោចណាស់មានមនុស្សយ៉ាងតិចពី ១៣៦ ទៅ ២០០ នាក់ត្រូវបានគេសម្លាប់ និងមានការរត់គេចប្រមាណ ៥០០០ ករណី ក្នុងការប៉ុនប៉ងឆ្លងកាត់រត់គេចពីប៊ែរឡាំងខាងកើតទៅកាន់ប៊ែកឡាំងខាងលិច។
- ជញ្ជាំងប៊ែរឡាំងមានប្រវែងសរុបប្រមាណ ១៥៥ គ.ម ក្នុងនោះ ៤៣ គ.ម សង់កាត់ពុះចែកក្រុងប៊ែរឡាំង ចំណែកនៅតំបន់ផ្សេងនៃជញ្ជាំង ខណ្ឌចែកប្រទេសអាឡឺម៉ង់ជា២ មានប្រវែង ១៤០០ គ.ម ជាចម្រឹងដែក ជាខ្សែលួសឆក់ ឬគ្រាន់មីន
- ជញ្ជាំងប៊ែរឡាំងមានកម្ពស់ ៣.៦ម៉ែត្រ មានប៉ុស្ដិ៍យាម ៣០២ កន្លែង មានបំពាក់ស៊ីរ៉ែនអាសន្ន និងបំពាក់បន្លាចង្អុលមេឃ មានឆ្មាំការពារចំនួន ១៦០០នាក់ និងឆ្កែ ៤០០ក្បាល ដើរល្យាតតាមផ្លូវ ជាប់ជញ្ជាំងជាប់ជាប្រចាំ។
វិញ្ញាសាទី៣៦