Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តាមរដ្ឋធម្មនុញ្ញសម័យនោះតើសមាជជាតិជាអ្វី?

២. តើសកម្មភាពធំៗអ្វីខ្លះដែលបានបង្កឡើងដោយស្នាដៃពួកភេវកម្មកន្លងមក?

៣. តើសង្រ្គាមលោកលើកទី២ ចាប់ផ្ដើមនៅពេលណា? បញ្ចប់នៅពេលណា? មានមូលហេតុអ្វីខ្លះ?

៤. តើការបង្រួបបង្រួមអាឡឺម៉ងមានប៉ុន្មានដំណាក់កាល?

៥. តើប្រទេសអាឡឺម៉ងបែកបាក់ជាពីរនៅថ្ងៃខែឆ្នាំណា?មកពីមូលហេតុអ្វី?

 ចម្លើយ

១.​ តាមរដ្ឋធម្មនុញ្ញសម័យនោះសជជាតិគឺជា ស្ថាប័ននយោបាយរដ្ឋ ដែលទាមទារឪ្យមានជំនួបប្រជាពលរដ្ឋជាមួយនិងមន្ដ្រីរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីប្រយោជន៍ជាតិរួម។

២. ក្រៅពីសម្លាប់ឥស្សរៈជនសំខាន់ៗនិងប្រជាជន ពួកភេវរកអន្តជាតិបានបង្ក វិនាសកម្មមួយចំនួន ដល់សន្ដិសុខ និងស្ថេរភាពសង្គមដូចជា៖

  • បើកយន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូយ៉ល នៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០០១។
  • ធ្វើសកម្មភាពពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន និងជួញដូរមនុស្ស
  • ធ្វើចចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។

៣. សង្រ្គាមលោកលើកទី២ បានចាប់ផ្ដើមពីឆ្នាំ ១៩៣៩ ដល់ឆ្នាំ ១៩៤៥ ។ មូលហេតុសំខាន់ៗ ដែលធ្វើឪ្យសង្រ្គាមនោះកើតឡើងគឺ៖

  • បញ្ហាសេដ្ឋកិច្ច អាឡឺម៉ង់បានក្លាយជាអំណាចមួយយ៉ាងរឹងមាំ នៅក្នុងចំណោមប្រទេសនៅអឺរ៉ុប ហើយស្វែងរកទីផ្សារពិភពលោក ដើម្បីលក់ផលិតផលរបស់ខ្លួន ដែលធ្វើឪ្យប៉ះពាល់ទីផ្សារពិភពលោករបស់ពួក អង់គ្លេស បារាំងនិងអាមេរិក។
  • បញ្ហានយោបាយ ការចុះខ្សោយនៃសង្គមប្រជាជាតិធ្វើឪ្យ អាឡឺម៉ង ហែកសន្ធិសញ្ញាក្រុងវែសៃចោល ដើម្បីសម្រេចនយោបាយត្រួតត្រាពិភពលោក។
  • បញ្ហាយោធា កងទ័ពអាឡឺម៉ង បានប្រែក្លាយទៅជាកងទ័ពមួយយ៉ាងសាហាវឃោឃៅខ្លាំងពូកែ បំពាក់ដោយអាវុធយុទ្ធភណ្ឌទំនើបៗមានការហ្វឹកហាត់យ៉ាងតឹងរឹង។

៤. ការបង្រួបបង្រូមមានបីដំណាក់កាលគឺ ៖

  • ដំណាក់កាលទី១ ថ្ងៃទី០១ កក្កដា ១៩៩០ ធ្វើឪ្យរូបិយប័ណ្ណមានឯកភាពតែមួយគឺប្ដូរប្រាក់ម៉ាក់ (ខាងកើត) មកជាដឺតម៉ាក់ (អាឡឺម៉ង់ខាងលិច) វិញ។       
  • ដំណាក់កាលទី២ នៅថ្ងៃ ០៣ តុលា ឆ្នាំ ១៩៩០ ប្រកាសឪ្យមានឯកភាពខាងផ្នែកនយោបាយ ហើយអតីតសាធារណរដ្ឋប្រជាធិបតេយ្យ អាឡឺម៉ងបានចូលរួមជាមួយសហព័ន្ធអាឡឺម៉ង់ដោយរំលាយរដ្ឋទាំង៥។
  • ដំណាក់កាលទី៣ តាមរយៈសន្ធិសញ្ញាថ្ងៃ​១២ កញ្ញា ១៩៩០ ពួកចសម្ព័ន្ធមិត្តដែលបានឈ្នះសង្រ្គាមលោកទាំងបួន រួមមានសហរដ្ឋអាមេរិក សហភាពសូរៀត ចក្រភពអង់គ្លេស និងបារាំង ត្រូវបានដកកងទ័ពទាំងអស់ចេញពីទឹកដីអាឡឺម៉ង់ទាំងពីរ ដើម្បីដោះលែងប្រទេសអាឡឺម៉ងឪ្យមានសេរីភាពខាងនយោបាយពោលគឺ អធិបតេយ្យភាពនិងឯករាជ្យឡើងវិញ។

. ប្រទេសអាឡឺម៉ង់ត្រូវបានមបែកបាក់ជាពីរនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ១៩៤៨ ដោយសារ៖

  • ការប្រឈមដាក់គ្នារវាងមហាអំណាចទាំងពីរ រួមមានសហភាពសូវៀត និងសហរដ្ឋអាមេរិក
  • សន្និសីទក្រុងយ៉ាល់តាបែងចែកប្រទេសអាឡឺម៉ងជាបួនតំបន់ត្រួតត្រា ដើម្បីកុំឪ្យប្រទេសនេះមានលទ្ធភាព
  • បង្កសង្រ្គាមទៀត
  • ព្រះអង្គមានការព្រួយបារម្ភ ចំពោះការប៉ុនប៉ងបែងចែកទឹកដី កម្ពុជាពីសំណាក់ពួកសៀម និងពួកយួន ដោយយកទន្លេមេគង្គជាព្រំប្រទល់នៃប្រទេសទាំងពីរ ដែលអាចនឹងធ្វើឪ្យប្រទេសកម្ពុជាបាត់បង់ទឹកដី និងឈ្មោះពីផែនទីពិភពលោក
  • ដើម្បីបញ្ចៀសប្រទេសកម្ពុជាឪ្យរួចផុតពីមហិច្ចតារបស់សៀម និងយួន ដំណោះស្រាយតែមួយគត់គឺ ត្រូវមានប្រទេសមហាអំណាចមួយជាបង្អែកដើម្បីជួយការពារកម្ពុជា ពោលគឺបារាំងនេះឯង។

វិញ្ញាសាទី៣៥



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login