១. តើនយោបាយរដ្ឋឧបត្ថម្ភគឺជាអ្វី?
២. តើលោកស្រី ម៉ាការ៉េត ថាតឆឺ បានកាន់តំណែង ជានាយករដ្ឋមន្ដ្រីប៉ុន្មានលើក? ឆ្នាំណាខ្លះ?
៣. ហេតុអ្វីបានជានយោបាយអព្យាក្រឹត្យមានចុះខ្សោយ?
៤. តើ់បេតិកភណ្ឌពិភពលោកចែកចេញជាប៉ុន្មាន?អ្វីខ្លះ?
៥. តើសន្និសីទយ៉ាល់តាមានទិសដៅដូចម្ដេចខ្លះ?
ចម្លើយ
១. នយោបាយរដ្ឋឧបត្ថម្ភគឺជា នយោបាយរបស់គណបក្សការងារនិយម ដែលបានដឹកនាំ ប្រទេសចាប់ពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៨៥១។
២. បានជានយោបាយអព្យាក្រឹត្យមានចុះខ្សោយដោយសារតែ៖
- ប្រទេសមហាអំណាចនៃប្លុកទាំងពីរប្រាដកជាមិនទុកឪ្យប្រទេសកម្ពុជាបានសន្និភាពតាមផ្លូវអព្យាក្រឹត្យរបស់ខ្លួន។
- សកម្មភាពនយោបាយរបស់សហរដ្ឋអាមេរិក ថៃ និងវៀតណាមខាងត្បួង ប្រឆាំងនឹងនយោបាយរបស់សម្ដេច នរោត្តម សីហនុ។
៣. លោកស្រីម៉ាការ៉េត ថាត់ឆឺ បានកាន់តំណែងជានាយករដ្ឋមន្ដ្រី៣ លើកគឺ៖
- លើកទី១ នៅឆ្នាំ១៩៧៩
- លើកទី២ នៅឆ្នាំ ១៩៨៣
- លើកទី៣ នៅឆ្នាំ ១៩៨៧។
៤. បេតិកភណ្ឌពិភពលោកបែងចែកជា៣ គឺ៖
- បេតិភណ្ឌវប្បធម៌ បណ្ដុំទីកន្លែងបូជនីយដ្ឋាន សំណល់ប្រវត្តិសាស្រ្ដ រូបភាពបែបវប្បធម៌ជាដើម។
- បេតិកភណ្ឌធម្មជាតិ សណ្ថានដី និងភូមិសាស្រ្ដ ប្រព័ន្ធអេកូ ហើយរាប់បញ្ជូលតំបន់ជំរក សត្វ រុក្ខជាតិ ដែលជាបេតិកភណ្ឌមានជីវិតខ្លាចក្រែងមានការបំផ្លេចបំផ្លាញ។
- បេតិកភណ្ឌរួម គឺជាឪ្យតម្លៃរួមទៅលើ បេតិភណ្ឌវប្បធម៌និងបេតិភណ្ឌធម្មជាតិ។
៥. សនិ្នសីទយ៉ាល់តាមានទិសដៅដូចជា៖
- រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួតត្រា
- នៅភាគខាងកើតសហភាពសូវៀតត្រួតត្រាលើតំបន់បាល់ទិច និងរំកិលព្រំដែន ចូលប្រទេសប៉ូឡូញ ចំនែកប្រទេសវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង។
- សហភាពសូវៀតបានសន្យា និងជួយវាយពួកជប៉ុនឪ្យជរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ ខែ។
វិញ្ញាសាទី៣៩