Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ 

១. តើសង្រ្គាមត្រជាក់បានកើនឡើងនៅឆ្នាំណា ដល់ ឆ្នាំណា? ដោយសារអ្វី?
២. តើការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យបណ្ដាលមកពីមូលហេតុអ្វី?

៣. ដើម្បីកាត់បន្ថយទៅនឹងអតិផរណា តើរាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺបានធ្វើដូចម្ដេច?

៤. តើដូចម្ដេចដែលហៅថាខ្មាំងរបស់អង្គការ?

៥. ចូរនិយាយពីសកម្មភាពនយោបាយរបស់សហរដ្ឋអាមេរិក ថៃ និងវៀតណាមខាងត្បូងក្នុងការប្រឆាំងនិងនយោបាយអព្យាក្រឹត្យរបស់សម្ដេច សីហនុ។

ចម្លើយ

១. សង្រ្គាមត្រជាក់ បានកើនឡើងនៅឆ្នាំ ១៩៤៧-១៩៩១ ដែលចំណុចសំខាន់នៃការចាប់ផ្ដើមសង្រ្គាមនេះគឺផ្ដើមចេញពីបញ្ហាអាឡឺម៉ង់ ដោយសារតែក្រោយសង្រ្គាមលោកលើកទី២ បានបញ្ចប់នេះត្រូវបានក្លាយទៅជាទីប្រសព្វមុខនៃមនោគមវិជ្ជាទាំងពីរ គឺអាឡឺម៉ង់ខាងលិច(សេរី) ដែលគ្រប់គ្រង់ដោយពួកសម្ព័ន្ធមិត្ត និងអាឡឺម៉ង់ខាងកើត (កុម្មុយនីស) គ្រប់គ្រងដោយសហភាពសូវៀត។ រីឯនិមិត្តរូបនៃសង្រ្គាមនេះគឺ ជញ្ជាំងប៊ែរឡាំង។

២. ការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យបណ្ដាលមកពិមូលហេតុដូចជា៖

  • ប្រជាជនស្អប់របបប៉ុលពត ពួកប៉ុលពតធ្វើបាប បង្អត់អាហារ ធ្វើការធ្ងន់ អត់ថ្នាំព្យាបាល ខ្វះជម្រក សម្លាប់....
  • វិសុទ្ធកម្ម ពួកប៉ុលពតចម្រាញ់មនុស្សបដិវត្តន៍បរិសុទ្ធ ដូចនេះក៏ដើរចោទប្រកាន់និងសម្លាប់ឪ្យតែសង្ស័យ....
  • ធ្វើសង្រ្គាមជាមួយវៀតណាម វៀតណាមមានប្រជាជនច្រើន អាវុធទំនើប ក្បូនប្រយុទ្ធខ្លាំង...។

៣. ដើម្បីកាន់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចជា៖

  • កាត់បន្ថយទៅនឹងអតិផរណាក្រសួងអប់រំ ៦%
  • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន ៩%
  • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍ ៤៥% (កាត់បន្ថយលើការសាងសង់លំនៅដ្ឋាន)
  • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់៣០%
  • តម្លើងទៅលើសេវាសុខភាព២១%។

៤. ខ្មាំងរបស់អង្គការ គឺរួមមាន៖

  • និយាយដើរអង្គការហូបមិនឆ្អែត មិនឆ្ងាញ់ មិនចូលចិត្តមនុស្សល្ងង់...គឺជាខ្មាំង
  • ឈឺ ត្អួញត្អែរ ទម្រង់ ពុត បាយបាន សើចសប្បាយមិនលេបថ្នាំរបស់អង្គការ “គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសតិអារម្មណ៍ “ គឺជាខ្មាំងរបស់អង្គការត្រូវកម្ទេចចោល។
  • ធ្វើឪ្យបាក់ ឬបាត់ស្ថាបព្រា ចាន ចប បង្គី ដងរែក នង្គ័ល...គឺជាខ្មាំង
  • តវ៉ាមិនធ្វើតាមអង្គការ មិនធ្វើការ មិនរៀបការ មិនស្លៀកពាក់ខ្មៅ...គឺជាខ្មាំង
  • វាយកូនចៅខ្លួន​ឯងក៏ជាខ្មាំងអង្គការ ព្រោះពួកវាជាកូនចៅអង្គការ
  • ឈ្លោះគ្នាប្ដីប្រព័ន្ធក៏ជាខ្មាំងអង្គការ ព្រោះប្រាសចាកសីលធម៌បដិវត្តន៍
  • ស្រឡាញ់គ្នាលួចលាក់ ខុសសីលធម៌បដិវត្តន៍...ជាខ្មាំងអង្គការ...។

៥. សកម្មភាពនយោបាយរបស់សហរដ្ឋអាមេរិក ថៃ និងវៀតណាមខាងត្បូងចំពោះនយោបាយអព្យាក្រឹត្យរបស់សម្ដេច សីហនុ មានដូចជា៖

  • សហរដ្ឋអាមេរិកផ្ដល់ជំនួយដល់កម្ពុជាមានទិសដៅចិញ្ចឹមពួកស្ដាំនិយមនៅកម្ពុជាដើម្បីធ្វើជាមធ្យាបាយសម្រាប់ផ្គួលរំលំសម្ដេច នរោត្តម សីហនុ។
  • ថៃ និងវៀតណាមខាងត្យូង បានធ្វើកម្មភាពយ៉ាងចំហប្រឆាំងនឹងកម្ពុជាដូចជា មានការបិទព្រំដែនសេដ្ឋកិច្ចការធ្វើវិទ្ធង្សនាយោធាតាមព្រំដែនជាដើម។
  • ថៃបានទ្រសកម្មភាពខ្មែរសេរី ដែលជាកងកម្លាំងឧទ្ទាមប្រឆាំងរដ្ឋាភិបាលកម្ពុជាដោយផ្ទល់ឪ្យកសាងជំរំទ័ពកសាងស្ថានីយ៍វិទ្យុផ្សាយសំឡេងឃោសនាប្រឆាំនិងនយោបាយសង្គមរាស្ដ្រនិយម
  • វៀតណាមបានធ្វើការឈ្លាពានក្នុងខេត្តនៅតាមព្រំដេន។

វិញ្ញាសាទី៣៨



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login