សំណួរ 
១. តើវប្បធម៌ និងអរិយធម៌មានកំណើតមកពីណា? មានចាប់ពីត្រូវណាមក?
២. តើនិមិត្តសញ្ញានៃក្រសួងអប់រំយុវជន និងកីឡាមានរូបសញ្ញាអ្វីខ្លះ? ហើយមានអត្ថន័យអ្វីខ្លះ?
៣. តើគ្រូបងៀនត្រូវមានភារកិច្ចដូចម្ដេចខ្លះដើម្បីថែរក្សាការពារសម្បត្តិវប្បធម៌ជាតិឪ្យនិងរីកចម្រើន?
៤. តើបច្ចុប្បន្នក្នុងវិស័យអប់រំមានគោលនយោបាយ និងផែនការយុទ្ធសាស្រ្ដអប់រំអ្វីខ្លះ?
៥. តើភាពក្រីក្របណ្ដាលមកពីអ្វី? តើយើងអាចជួបសហគមន៍យើងយ៉ាងដូចម្ដេចដើម្បីកាត់បន្ថយភាពក្រីក្រ?
ចម្លើយ 
១. វប្បធម៌មានកំណើតមកពីពលកម្មផ្នែកខួររក្បាល និងរូបរាងកាយរបស់មនុស្ស។ ខ្លះថាវប្បធម៌មានកំណើតមកពីបញ្ហា និងបទពិសោធរបស់មនុស្ស វប្បធម៌មានចាប់តាំងពីពេលមនុស្សមានកំណើតកើតមកនៅផែនដីនេះមកម៉្លេះ។
២. និមិត្តសញ្ញានៃក្រសួងអប់រំនិងកីឡាមានរូបសញ្ញាដូចខាងក្រោមនេះ ៖
	- ក្បាច់ភ្ញីទេសពណ៌មាសព័ទ្ធជារង្វង់តំណាង្យវប្បធម៌ខ្មែរនិងនិមិត្តរូបនៃស្រទាប់យុវជននដែលកំពុងសិក្សា អប់រំដែលមានការរីកចម្រើនលូតលាស់ជាផ្កាជាផ្លែ
 
	- រង្វង់មូលទ្រភ្លឺគប់ពណ៌មាស ជានិមិត្តរូបនៃវិស័យកីឡាដែលមានយុវជនជនជាអ្នកទ្រទ្រង់និងបន្តវេន
 
	- កាំស្មើពណ៌មាសចាំងបំភ្លឺផ្ទៃមេឃ ជាពន្លឺនៃវិជ្ជាអប់រំសតិបញ្ញាស្មារតីដល់ប្រជាជនខ្មែរទាំងព្រះរាជាណាចក្រកម្ពុជា
 
	- កំណាត់ខ្សែបូរពណ៌ផ្ទៃមេឃ ដែលមានចរិតអក្សរក្រសួងអប់រំយុវជននិងកីឡាជានិមិត្តរូបនៃវិស័យអប់រំសិក្សាដែលមានទំនាក់ទំនងជាមួយអន្តរជាតិ ។
 
៣. ដើម្បីថែរក្សាការពារសម្បតិ្តវប្បធម៌ជាតិឪ្យបានគង់វង្ស និងរីកចម្រើនយើងជាគ្រូបង្រៀនត្រូវ ៖
	- អប់រំដោយបណ្ដុះស្មារតីឪ្យចេះថៃរក្សាការពារសម្បត្តិ
 
	- នាំគ្នានិយមលើតំកើងសម្បត្តិវប្បធម៌ជាតិ
 
	- ផ្សព្វផ្សយនូវអ្វីដែលជាសម្បតិ្តរបស់ជាតិឪ្យចម្រើនជាងអ្វីរបស់បរទេស
 
	- បង្កើតស្នាដៃដែលជារបស់ជាតិឪ្យបានច្រើនហើយមានលក្ខណៈសុក្រឹតស្របតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ
 
	- ស្រាវជ្រាវ និងស្វែងយល់វប្បធម៌ជាតិឪ្យបានស៊ីជម្រៅ
 
	- ទប់ស្កាត់វប្បធម៌បរទេសណា ដែលមិនបម្រើផលប្រយោជន៍ដល់ជាតិ
 
	- ខិតខំកែច្នៃវប្បធម៌បរទេសឪ្យមកជារបស់ជាតិ ។
 
៥. បច្ចុប្បន្នក្នុងវិស័យអប់រំមានគោលមយោបាយ និងផែនការយុទ្ធសាស្រ្ដអប់រំដូចតទៅ  ៖
	- ផែនការអបរំសម្រាប់ទាំងអស់គ្នា
 
	- ផែនការយុទ្ធសាស្រ្ដវិស័យអប់រំ
 
	- វិធីគាំទ្រវិស័យអប់រំ
 
	- គោលនយោបាយអប់រំក្រៅប្រព័ន្ធ
 
	- គោលនយោបាយអប់រំកម្រិតសមមូល
 
	- គោលនយោបាយគាំពារ និងអភិវឌ្ឍន៍កុមារតូចៗ
 
	- គោលនយោបាយអេដស៍នៅកន្លែងធ្វើការ
 
	- គោលនយោបាយបច្ចេកវិទ្យាព័ត៌មាន សារគនាគមន៍
 
	- គោលនយោបាយអភិវឌ្ឃជនពិការ
 
	- គោលនយោបាយអភិវឌ្ឍយុវជន
 
	- គោលនយោបាយសុខភាពសិក្សា
 
	- ត្រូវមានការប្រុងប្រយ័ត្ន
 
	- ត្រូវមានការប្រឡង ។
 
៥. ភាពក្រីក្របណ្ដាលមកពី ៖
	- អនក្ខរភាពចំណេះដឹងទាបភាពល្ងង់ខ្លៅ
 
	- អសមត្ថភាព សមត្ដភាពទាប ជំនាញខ្សោយ
 
	- ខ្វះការច្នៃប្រឌិត ខ្វះគំនិតផ្គួចផ្ដើម
 
	- ខ្ជិល ខ្វះភាពម្ចាស់ការ
 
	- ថរិកាចំណូលទាប ឬ ខ្វះចំណូលបន្ថែម
 
	- ការខ្វះទុនរកស៊ី
 
	- ការច្រើនចំណាយថវិកាច្រើនទៅលើកូន
 
	- សុខភាពមិនល្អ ឈឺច្រើន ខាតទាំងពេលវេលាប្រកបមុខរបរ ខាតលើផ្ទៃព្យាបាល
 
	- ខ្វះគំនិត មិនចេះទុកដាក់ ខាតលក្ខណ៍
 
	- អបាយមុខ មានស្រី ស្រា ល្បែង
 
	- ពុករលួយស៊ីសំណូក សួកប៉ាន់
 
	- អយុត្តិធម៌ រើសអើង បក្សពួកនិយម
 
	- កែងប្រវ័ញ្ច គាបសង្កត់ រំលោភសិទ្ធិ
 
	- គ្មានការងារធ្វើ
 
	- បាត់អាជីព ចូលនិវត្តន៍
 
	- ចំណូលផលទុនតិចតួច ឳនភាពសេដ្ឋកិច្ច
 
	- អសុវត្ថិភាពសង្គម លួច ឆក់ ប្លន់
 
	- គ្រោះធម្មជាតិ
 
	- សង្រ្គាម
 
ដើម្បីកាត់បន្ថយភាពក្រីក្រយើងត្រូវ ៖ 
	- ចូលរួមបំបាត់ភាពអវិជ្ជា
 
	- អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍
 
	- អប់រំប្រជាជនឪ្យមានចំណេះដឹង
 
	- ចូលរួមបំបាត់អំពើពុករលួយ
 
	- ចូលរួមបំបាត់អំពើអសន្ដិសុខសង្គម
 
	- ផ្ដល់ឥនទានចឹងដល់អ្នកក្រីក្រ
 
	- លើកកំពស់ផលិតផលក្នុងស្រុក
 
	- ចូលរួមទប់ស្តាប់វប្បធម៌បរទេស ។