Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្ដេចដែលហៅថា សកលភាវូបនីយកម្ម?

២. តើអ្វីទៅជាសម្បត្តិបេតិកភណ្ឌជាតិ?

៣. នៅក្នុងខ្មែរក្រហម តើគុតឥតជញ្ជាំងមានន័យដូចម្ដេច?

៤. ចូរនិយាយពីសកម្មភាពនយោបាយរបស់កម្ពុជាក្នុងការពង្រីងនយោបាយអព្យាក្រឹត្យរបស់ខ្លួន។

៥. ហេតុអ្វីបានជាគេចាត់ទុកថាបញ្ហាអាឡឺម៉ង ជាស្នូលនៃសង្រ្គាមត្រជាក់?

ចម្លើយ

១. សកលភាវូបនីយកម្ម គឺជាដំណើរវិវត្តន៍នៅក្នុងចរន្ដនៃការបង្កើតឡើងនូវ ប្រព័ន្ធតែមួយនៅក្នុងពិភពលោកទាំងមូល។

២. សម្បត្តិវប្បធម៌ ជាបេតិកភណ្ឌជាតិគេបានចាត់ទុកថា គឺជារបបមួយមានតម្លៃខ្លាំងណាស់មិនអាចកាត់ថ្លៃបាន ពីព្រោះវត្ថុទាំងអស់នោះគឺតំណាងឪ្យអត្តសញ្ញាណ ឬជាដួងព្រលឹងរបស់ជាតិ សាសន៍នីមួយៗ។ ចំណែកឯសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក វិញក៏គេទុកថាជាវត្ថុមួយដ៏ខ្ពង់ខ្ពស់និងមានតម្លៃបំផុតមិនអាចកាត់ថ្លៃបានដែរ ពីព្រោះវត្ថុនោះគឺជា កេរមរតករបស់មនុស្សជាតិជំនាន់មុនៗដែលបានកសាងទុកមកជាយូរអង្វែង។

៣. ក្នុងរបបខ្មែរក្រហមគុតឥតជញ្ជាំងមានន័យថាប្រជាជន៖

  • មិនមានសិទ្ធិបញ្ចេញមតិ
  • មិនមានសិទ្ធិបានហូបឆ្អែត និង  ឆ្ងាញ់
  • មិនមានសិទ្ធិដើរហើរដោយសេរី
  • មិនមានសិទ្ធិឈប់សម្រាកពីការងារ
  • មិនមានសិទ្ធិជួបជុំគ្រួសារ មិត្តភក្ដិ
  • មិនមានសិទ្ធិសួរសុខទុក្ខបងប្អូន ឬអ្នកភូមិជាមួយគ្នា។

៤. ក្នុងការពង្រីងនយោបាយអព្យក្រឹត្យរបស់ខ្លួនប្រទេសកម្ពុជាបានធ្វើសកម្មភាពលើឆាកអន្តរជាតិដូចជា៖

  • នៅថ្ងៃទី១៥ មីនា ឆ្នាំ ១៩៥៥ ឥណ្ឌា-កម្ពុជាបានចុះហត្ថលេខាទៅលើសេចក្ដីប្រកាសរួម ដែលនៅក្នុងនោះ សម្ដេច សីហនុ បានប្រកាសគាំទ្រដល់ការរួមរស់នៅជាមួយគ្នាដោយសន្ដិភាព។​
  • នៅខែមេសា ឆ្នាំ ១៩៥៥ ក្នុងឪកាសសន្និសីទប្រទេស អាស៊ី-អាហ្រ្វិច នាទិក្រុងបាឌុង (ឥណ្ឌូនេស៊ី) សម្ដេច សីហនុ បានធ្វើសេចក្ដីអះអាងអំពើពីកម្មវិធីនយោបាយអព្យាក្រឹត្យរបស់ប្រទេសកម្ពុជា។
  • នៅពេលចូលជាសមាជិកអង្កការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៥៥ តំណាងរដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្ដីប្រកាសអំពីការប្រឹងប្រែងរបស់ខ្លួនក្នុងការដើរលើមាគ៌ាអព្យាក្រឹត្យ។

៥. បញ្ហាអាឡឺម៉ងជាស្នូលនៃសង្រ្គាមត្រជាក់ដោយសារ៖

  • ក្រោយសង្រ្គាមលោកលើកទី២ អាឡឺម៉ង់ត្រូវបែងចែកជាពីរ។ អាឡឺម៉ងខាងកើតត្រួតត្រាដោយសហភាពសូវៀត និងអាឡឺម៉ងខាងលិច មាន៣តំបន់ត្រួតត្រាដោយអាមេរិក អង់គ្លេស បារាំង។
  • សន្និសីទទីក្រុងឡុង ខែមិថុនា ១៩៤៧ អាឡឺម៉ង់ខាងលិចត្រូវបានបង្រួបបង្រួមទៅតំបន់តែមួយគឺ “សហព័ន្ធអាឡឺម៉ង់” ដោយប្រទេសសម្ព័ន្ធមិត្តមាន បារាំង អង់គ្លេស និងអាមេរិក រីឯ រូបិយប័ណ្ណត្រូវបានប្ដូរពីម៉ាកទៅដឹតម៉ាកវិញ។
  • នៅឆ្នាំ ១៩៤៨ សូវៀតបានបិទផ្លូវចេញចូលបែរឡាំងខាងលិច ផ្ដាច់ទឹក និងផ្ដាច់ភ្លើង។ ស
  • នៅឆ្នាំ ១៩៤៩ បារាំង អង់គ្លេស អាមេរិកបានរៀបចំការបោះឆ្នោត នៅអាឡឺម៉ង់ខាងលិច និងបង្កើតរដ្ឋាភិបាលអាឡឺម៉ងខាងលិច
  • នៅខែតុលាឆ្នាំ ១៩៤៩ សូរៀតបានបង្កើតសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតអាឡឺម៉ង
  • នៅឆ្នាំ ១៩៥០ មហាអំណាចខាងលិចបានបំពាក់អាវុធឪ្យអាឡឺម៉ង ខាងលិចហើយអាឡឺម៉ងខាងលិចក្លាយជាសមាជិកអង្គការអូតង់ឆ្នាំ ១៩៥៥ ។
  • សូវៀតបានបំពាក់អាវុធឪ្យអាឡឺម៉ង់ខាងកើត ហើយអាឡឺម៉ងខាងកើតបានក្លាយជាសមាជិកវ៉ាសូវី ឆ្នាំ១៩៥៥។
  • នៅឆ្នាំ ១៩៦១ សួរៀតបានកសាងជញ្ជាំងបែរឡាំង ដើម្បីទប់ស្កាត់ជនភៀសខ្លួនអាឡឺម៉ងខាងកើត។

វិញ្ញាសាទី៣៧



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login