សំណួរ
១. តើសម្ដេចនរោត្តម សុរាម្រឹក ចូលទិវង្គត់នៅថ្ងៃ ខែ ឆ្នាំណា?
២. តើពួកខ្មែរក្រហមចង់កសាងសង្គមគ្មានវណ្ណៈ តើនៅសម័យប៉ុលពតមានវណ្ណៈដែរឬទេ? បើមានអ្វីខ្លះ?
៣. តើការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកត្តាអនុគ្រោះអ្វីខ្លះ?
៤. តើហេតុអ្វីបានជាសហរដ្ឋអាមេរិកបានប្រកាសសង្រ្គាមជាមួយអាឡឺម៉ង?
៥. តើលក្ខណៈវិនិច្ឆ័យអ្វីខ្លះដែលអាចទទួលបានសម្បត្តិបេតិកភណ្ឌពិភពលោក?
ចម្លើយ
១. សម្ដេចនរោត្តម សុរាម្រឹត ចូលទិវង្គត់នៅថ្ងៃទី ០៣ មេសា ឆ្នាំ ១៩៦០ ការចូលទីវង្គត់របស់ព្រះអង្គបង្កជាបញ្ហាស្មុគស្មាញបំផុតទាក់ទងដំណោះស្រាយអ្នកបន្ដរាជ្យ។
២. ពួកខ្មែរក្រហមចង់កសាងសង្គមគ្មានវណ្ណៈហើយនូវក្នុង២ វណ្ណៈគឺ៖
- វណ្ណៈមូលដ្ឋានចាស់ (ប្រជាជនចាសា់)ក្រុងអ្នកតស៊ូពីមុនច១៣៩០ រហូតមក។
- វណ្ណៈមូលដ្ឋានថ្មី (ប្រជាជនថ្មី) ពួក១៧មេសា ឬពួកអ្នកមកតាំងលំនៅក្រោយ ១៧ មេសា ១៧៥៧។
៣. ការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើអនុគ្រោះមួយចំនួនដូចជា៖
- តំបន់រួមជាតំបន់ធ្យូងថ្មដ៏ធំរបស់ប្រទេសអាឡឺម៉ង់ហើយក៏ជាប្រភពថាមពលសម្រាប់រោងចក្រធំៗដូចជារោងចក្រស្លែងដែកជាដើម។
- ការសម្បូរហត្ថករដែលមានប្រាក់កំរ៉ែថោកជាពិសេសជនភៀសខ្លួនមកពីអាឡឺម៉ងខាងកើតនិងអឺរ៉ុបប៉ែកខាងត្បូង ដែលមានក្រិក យូហ្គោលស្លាវី និងតូកគីជាដើម។
៤. បានជាសហរដ្ឋអាមេរិក ប្រកាសង្រ្គាមជាមួយអាឡឺម៉ងពីព្រោះនៅថ្ងៃទៅ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែ ពាលហាប័រ នៅរដ្ឋហាវៃ។ ពេលនោះសង្រ្គាមលោកលើកទី២ បានរីករាលដាលយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីក រវាងសហរដ្ឋអាមេរិក និងជប៉ុន ហើយក្រោយមកទៀតសហរដ្ឋអាមេរិកក៏បានប្រកាសសង្រ្គាមជាមួយ អាឡឺម៉ង់ ដែលជាដៃគូរបស់ជប៉ុន។
៥. គណៈកម្មធិការភណ្ឌពិភពលោកមានលក្ខណវិនិច្ឆ័យ១០ប្រការសម្រាប់ទទួលបានជាសម្បតិ្ដបេតិកភណ្ឌពិភពលោក មានដូចជា៖
- ជាស្នាដៃឯកនៃទេពកោសល្បដែលជាមនុស្សជាអ្នកបង្កើត
- បង្ហាញពីការប្ដូរគ្នាពីតម្លៃរបស់មនុស្សក្នុងតំបន់វប្បធម៌ពិភពលោក ការបង្កើតនូវស្ថាបត្យកម្ម ឬ បច្ចេកវិទ្យា សិល្បៈដ៏មានៈសំខាន់ ការរៀបចំទីក្រុង ឬ វប្បធម៌ ឬ អរិយធម៌ ដែលកំពុងតែមានជីវិត ឬបានវិនាសទៅហើយ
- ជាគំរូឆ្នើមនៃប្រភេទសំណង់ ទិដ្នភាពខាងស្ថាបត្យកម្ម ឬ បច្ចេកវិទ្យា ដែលបានបង្ហាញពីលក្ខណៈនៃដំណាក់កាសដ៏ប្រសើរ និងប្រវត្តិមនុស្សជាតិ។
- ជាគំរូឆ្នើមនៃការតាំងទីតាំងទីលំនៅរបស់មនុស្សបែបនប្រពៃណី ការប្រើប្រាស់ ឬសមុទ្រ ដែលតំណាងឪ្យវប្បធម៌មួយ ឬច្រើន អន្តរកម្មជាមួយនឹងបរិស្ថានជាពិសេសនៅពេលដែលវាងាយនឹងរងគ្រោះ មានន័យថា កំពុងស្ថិតក្រោមផងប៉ះពាល់នៃការផ្លាស់ប្ដូរចៀសមិនផុត
- មានទំនាក់ទំនងផ្ទាល់ ឬរូបិយជាមួយនឹងព្រិត្តិការណ៍ ឬប្រពៃណីនៃការរស់នៅ គំនិត ឬជំនឿ ស្នាដៃសិល្បៈ និងសអក្សរសាស្រ្ដដែលលេចធ្លោជាសកល។ អ្វីៗទាំងអស់នេះគណៈកម្មាធិការ ពិចារណាថា លក្ខណវិនិច្ឆ័យនេះគួរតែត្រូវបានគេប្រើប្រាស់ស្របនឹងលក្ខណៈវិនិច្ឆ័យផ្សេងទៀត
- មានបាតុភូតធម្មជាតិដ៏វិសេសវិសាល ឬតំបន់ដែលមានសម្រស់ធម្មជាតិ វិសេសវិសាល និងសារៈសំខាន់ដែលពាក់ព័ន្ធនឹងសោភណភាព
- គំរូឆ្នើមដែលតំណាងដំណាក់កាលធំៗនៃប្រវត្តិផែនដីរូមមានប្រវត្តិជីវិតមនុស្ស ដំណើរការកកើតភូមិសាស្រ្ដដែលកំពុងតែកើតមានសារៈសំខាន់ក្នុងការបង្កើតជាលក្ខណពិសេសនៃភូមិសណ្ឌានវិទ្យា ឬ ភូមិសាស្រ្ដ
- ជាគំរូឆ្នើមដែលបង្ហាញពីដំណើរការនៃបរិស្ថាន និងជីវវិទ្យាដែលកំពុងតែបន្ដមានសារៈសំខាន់ក្នុងការវិវត្ត និងការបង្កើតប្រព័ន្ធបរិស្ថាន ផែនដី ទឹកសាប ឆ្នេរសមុទ្រ និងផ្លូវសមុទ្រ
- មានលំនៅឋានធម្មជាតិ ដែលមានសារៈសំខាន់បំផុតសម្រាប់ការអភិរក្សជីវចម្រុះជាដើម។