Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើអ្វីទៅជាអ្នកលក់រាយ ?

៧- តើលក្ខណៈពិសេសៗនៃការលក់រាយមានអ្វីខ្លះ ?

៨- អ្វីទៅជាការដឹកជញ្ជូននិងការទុកដាក់ ?

៩- តើការដឹកជញ្ជូនមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

១០- តើការទុកដាក់ទំនិញ អ្នកដំណើរការម៉ាឃីធីងមានការជ្រើសរើសប៉ុន្មានយ៉ាងជាមូលដ្ឋាន ?

ចម្លើយ

៦- អ្នកលក់រាយ គឺជាឈ្មួញកណ្តាលដែលទិញរបស់របរពីផលិតករ អ្នកលក់ដុំ ហើយបន្ទាប់មកទុកដាក់កំណត់តម្លៃលក់ និងបញ្ជូនរបស់របរទាំងនោះទៅឲ្យអ្នកប្រើប្រាស់ ។

៧- លក្ខណៈពិសេសៗនៃការលក់រាយមានដូចជា ៖

  • អ្នកលក់រាយភាគច្រើនជាអ្នកលក់តូចតាច និងមានឯកទេសក្នុងរបស់ខ្លះ ទោះបីជាអ្នកលក់រាយរាប់ម៉ឺននាក់ជាឯកកម្មសិទ្ធិករ ឬជាសមាគមជំនួញក៏ដោយចុះក៏ពួកគេក្តោបមូលធនសេដ្ឋកិច្ចបានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ ។
  • ការលក់រាយងាយនឹងច​ូលប្រឡូក ដែលមានលក្ខណៈផ្ទុយពីការផលិតរបស់របរ និងការលក់ដុំ ការធ្វើជំនួញបែបលក់រាយត្រូវការមូលធន ឬដើមទុនតិចហើយមិនសូវមានការតម្រូវផ្នែកច្បាប់វែងឆ្ងាយផង ។
  • ការលក់រាយមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ការលក់រាយគឺប្រហែលជាប្រភេទនៃជំនួញមួយដែលមានការប្រណាំងប្រជែងខ្លាំងជាងគេទាំងអស់ក្នុងចំណោមប្រតិបត្តិការជំនួញគ្រប់ប្រភេទទាំងអស់ ។ ដូច្នេះវាផ្តល់នូវ​ការប្រថុយគ្រោះខ្ពស់ជាងគេ ។
  • អត្រានៃការបរាជ័យខ្ពស់ ដោយសារការលក់រាយងាយនឹងចូលប្រឡូកពេកនោះ ការប្រកួតប្រជែងខ្លាំងនឹងកើតមានឡើង ហើយអត្រាបរាជ័យខ្ពស់ជាងការផលិតករ ឬអ្នកលក់ដុំ ។

៨- ការដឹកជញ្ជូននិងការទុកដាក់ គឺជាមុខនាទីម៉ាឃីធីងដ៏សំខាន់ ពីព្រោះវាចុះសោហ៊ុយអស់ពាក់កណ្តាលនៃសោហ៊ុយម៉ាឃីធីងទាំងអស់ ។

៩- ការដឹកជញ្ជូនមានដូចជា ៖

  • តាមផ្លូវដែក (Railroads) គេនិយមប្រើជាងគេជាពិសេសនៅបរទេស ព្រោះវាមានការចំណាយតិច និងមានល្បឿនលឿនគួរសម ដោយប្រើប្រាស់សម្រាប់ដឹកទំនិញធ្ងន់ៗ និងបរិមាណច្រើន ។
  • តាមផ្លូវគោក ក៏ជាមធ្យោបាយសំខាន់ណាស់ ដូចជាតាមរយៈរថយន្តតូចធំ ឬតាមឡានដឹកកុងតឺន័រទៅកាន់កំពុងផែ ឬចេញពីកំពុងផែជាដើម ។
  • តាមផ្លូវទឹក (Waterways) សំដៅការដឹកជញ្ជូនទំនិញឆ្លងកាត់អូរ ស្ទឹង ទន្លេ បឹង ឬសមុទ្រ ជាញឹកញាប់មានតម្លៃថោកជាងគេ ជាពិសេសការដឹកជញ្ជូនជាលក្ខណៈអន្តរជាតិ ។ ប៉ុន្តែមានល្បឿនយឺតជាងមធ្យោបាយផ្សេងៗ ។
  • តាមផ្លូវអាកាស (Air Freight) ជាមធ្យោបាយដែលមានការសេវាដឹកជញ្ជូន ជាពិសេសសម្រាប់ទំនិញដែលមានការប្រញាប់ប្រញាល់ដោយសារមានល្បឿនលឿនជាងគេ និងមានទំហំ និងទម្ងន់សមល្មម តែមានតម្លៃថ្លៃជាងមធ្យោបាយផ្សេងទៀត ។​

១០- ការទុកដាក់ទំនិញ អ្នកដំណើរការម៉ាឃីធីងមានការជ្រើសរើស២យ៉ាងជាមូលដ្ឋានគឺ ឃ្លាំងឯកជន ឬឃ្លាំងសាធារណៈ ។ ការប្រើឃ្លាំងដាច់ដោយឡែកនឹងការទិញឬការជួល ។ ការប្រើឃ្លាំងសាធារណៈជានិច្ចកាលជាស្ថានការណ៍ដែលគេត្រូវជួល ដែលបុគ្គលម្នាក់ជួលភាគមួយនៃឃ្លាំងមួយដែលគេមានដោយឡែកសម្រាប់បម្រើអតិថិជនទាំងពួង ។ ក្នុងការជ្រើសរើសសំរាំងទីកន្លែងសម្រាប់ទុកដាក់ឥវ៉ាន់ កត្តាផ្សេងៗដែលត្រូវពិចារណាមានរួមបញ្ជូល បរិមាណរបស់របរដែលត្រូវទុកដាក់ រយៈពេលត្រូវការសម្រាប់ការទុកដាក់ និងសោហ៊ុយក្នុងការទុកដាក់ ។ អត្ថប្រយោជន៍មួយក្នុងការប្រើឃ្លាំងសាធារណៈ គឺការចេញបង្កាន់ដៃឃ្លាំងដែលអាចប្រើធ្វើជាទ្រព្យធានាមួយក្នុងការខ្ចីប្រាក់គេ ។ ធនាគារពេញចិត្តនឹងទទួលយកបង្កាន់ដៃឃ្លាំង ពីព្រោះរបស់របរដែលស្តុកទុកនោះមិនអាចបញ្ចេញដោយគ្មានបង្កាន់ដៃនោះទេ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login