Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាស្ប៉រ៉ូភីត ? កាម៉ែតូភីត  ?

២. តើការឆ្លាស់កំណើតនៃស្ប៉រ៉ូភីតនិងកាម៉ែតូភីតឆ្លងកាត់វគ្គអ្វីខ្លះ ? ចូររៀបរាប់វគ្គនីមួយៗ ?

៣. ចូរឲ្យនិយមន័យការរបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ?

៤. ប្រៀបធៀបលទ្ធផលនៃការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ?

៥. ហេតុអ្វីបានជាពេលមានការប៉ះទង្គិចឬរបួសមុតដាច់ធ្វើឲ្យយើងមានការឈឺចាប់ ?

ចម្លើយ

១. ស្ប៉រ៉ូភីតជាទម្រង់នៃរុក្ខជាតិដែលផលិតស្ប៉អាប្លូអ៊ីត ។ ការម៉ែតូភីតជាទម្រង់នៃរុក្ខជាតិដែលមាននាទីផលិតកាម៉ែត ។

២. ឆ្លងកាត់វគ្គអាប្លូអ៊ីត និងវគ្គឌីប្លូអ៊ីត ។

  • វគ្គអាប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតបង្កកំណើត
  • វគ្គឌីប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតមេយ៉ូស ។

៣. ការបង្កាត់ជិតគឺជាការបង្កាត់រវាង​សត្វចេញពីមេបាមួយគូ ឬមេបានិងកូនរបស់វា ។ ការបង្កាត់ឆ្ងាយ គឺជាការបង្កាត់រវាងពូជខុសគ្នា មានខ្សែស្រឡាយខុសគ្នាឬប្រភេទខុសគ្នា ។

៤. ការបង្កាត់ជិតៈ

  • បង្កាត់រវាងកូនដែលកើតពីមេបាតែមួយ ឬរវាងកូននិងកូនគ្នាវា
  • សណ្តានក្រោយ មានកម្លាំងជីវីតខ្សោយលទ្ធភាពដែលនិងនាំទៅរកការផុតពូជ

ការបង្កាត់ឆ្ងាយៈ

  • បង្កាត់រវាងពូជខុសគ្នា ឬមានខ្សែស្រឡាយខុសគ្នា ឬប្រភេទខុសគ្នា
  • អ៊ីប្រ៊ីត ( កូនចៅ ) មានលក្ខណៈល្អ លូតលាស់ឆាប់បានផល ទិន្នផលខ្ពស់ និងធន់និងជម្ងឺបានល្អ
  • អារ​ មិនអាចបង្កកំណើតបានក្នុងករណីមេបាប្រភេទខុសគ្នា ។

៥. បានជាមានការប៉ះទង្គិចឬរបួសដោយមុតដាច់ធ្វើឲ្យមានការឈឺចាប់ព្រោះធ្មួលវិញ្ញាណឈឺចាប់លាតសន្ធឹងយ៉ាងច្រើនក្នុងស្រទាប់អេពីឌែមដែលរួសទៅនឹងការឈឺចាប់ ។ គ្រប់សរសៃប្រសាទវិញ្ញាណដែលទទួលរំញោចចាប់បញ្ជូនព័ត៌មាននេះទៅកាន់សំបកខួរក្បាលដែលនៅទីនេះព័ត៌មានត្រូវបានវិភាគនិងបកស្រាយ ។

វិញ្ញាសាទី២៧



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login