Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ពោតជារុក្ខជាតិម៉ូណូកូទីលេដូន រឺឌីកូទីលេដូន ? គឺព្រោះអ្វី ?

២. កែវភ្នែកមាននាទីអ្វីខ្លះ ? ហេតុអ្វីបានជាមនុស្សខ្លះមើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្តែមើលជិតឃើញមិនច្បាស់ទៅវិញ  ? ចូរពន្យល់ ។

៣. តើខួរក្បាលនិងខួរឆ្អឹងខ្នងមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចក្នុងការបញ្ចូលព័ត៌មាន ?

៤. លំពែងផលិតអរម៉ូនអ្វីខ្លះ ? ចូររៀបរាប់ពីតួនាទីរបស់វា ?

៥. ប្រព័ន្ធប្រសាទមនុស្សមានមុខងារប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ពន្យល់ពីមុខងាររបស់វាផង​ ។

ចម្លើយ

១.  ពោតជារុក្ខជាតិម៉ូណូកូទីលេដូនពីព្រោះ៖

  • គ្រាប់មានកូទីលេដុងមួយ
  • ស្លឹកវែងមានទ្រនុងស្រប
  • ផ្កាមាន ៣ស្រទាប់ពហុគុណនៃ៣
  • រឹសជារឹសស្ញែ
  • ដើមមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយ ។

២. កែវភ្នែកមាននាទីធ្វើឲ្យកាំរស្មីពន្លឺងាក និងប្រសព្វចូលគ្នា ។ បានជាមនុស្សខ្លះមើលវត្តឆ្ងាយឃើញច្បាស់ ប៉ុន្តែមើលវត្ថុជិតឃើញមិនច្បាស់ទៅវិញ ព្រោះភ្នែកមានជម្ងឺអ៊ីពែមេត្រូប  ។ ភ្នែកមើកវត្ថុឆ្ងាយច្បាស់ ព្រោះតែចម្ងាយអប្បបរិមានៃតំហើញច្បាស់ឆ្ងាយជាងភ្នែកធម្មតា ដូចនេះត្រូវមានសម្របតម្រូវបើគ្មានទេនោះរូបភាពកើតឡើងនៅក្រោយរេទីនព្រោះប្រព័ន្ធអុបទិចបង្រួមតិច ។

៣. ខួរក្បាលនិងខួរឆ្អឹងខ្នងមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចក្នុងការបញ្ចូលព័ត៌មានដោយព័ត៌មានផ្នែកវិញ្ញាណនាំ និងចលករឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗទៀតនៃសារពាង្គកាយតាមរយៈខួរឆ្អឺងខ្នង  ។ ម្យ៉ាងទៀតសរសៃភ្នែកវិញ្ញាណនាំនិងចលករទាំងអស់ដែលស្ថិតនៅក្រោមកញ្ចឹងករត្រូវតែឆ្លងកាត់តាមខួរឆ្អឹងខ្នងទៅកាន់ខួរក្បាល ទៅកាន់សរីរាង្គផ្សេងៗ ។

៤. លំពែងលិតអរម៉ូនអាំងស៊ុយលីននិងអរម៉ូនគ្លុយការកុង ។

· អរម៉ូនអាំងស៊ុយលីនៈ មាននាទីកាត់បន្ថយកម្រិតគ្លុយកូសនៅក្នុងឈាម ។

· អរម៉ូនគ្លុយកាកុងៈ មាននាទីបង្កើនកម្រិតគ្លុយកួសនៅក្នុងឈាម ។

៥. ប្រព័ន្ធប្រសាទមនុស្សមានមុខងារ ៣យ៉ាងគឺៈទទួលព័ត៌មាន ឆ្លើយតបទៅនឹងព័ត៌មាននិងតំហែររក្សាថេរលំនឹង ។​

  • ការទទួលព័ត៌មានៈ ប្រព័ន្ធប្រសាទជួយយើងឲ្យដឹងពីអ្វីដែលកើតមាននៅក្នុងមជ្ឈដ្ឋានជុំវិញតាមរយៈសរីរាង្គវិញ្ញាណ ។ ឧទាហរណ៍ៈ ភ្នែករបស់អ្នកចាំទីទទួលបានព័ត៌មានមួយគឺបាល់កំពុងបោះពួយមករកគាត់ ។
  • ការឆ្លើយតបទៅនឹងព័ត៌មានៈ នៅពេលយើងទទួលបានសញ្ញា រឺការប្រែប្រួលណាមួយក្នុងមជ្ឈដ្ឋានខាងក្រៅ ។ ឧទាហរណ៍ៈ កីឡាករដែលជាអ្នកចាំទីលោតទីចាប់បាល់មិនឲ្យចូលទី ។
  • តំហែរក្សាលំនឹងៈ ប្រព័ន្ធប្រសាទជួយក្នុងការថែរក្សាថេរលំនឹងដោយបញ្ហាឲ្យសារពាង្គកាយធ្វើសកម្មភាពមួយចំនួនដែលសមស្របទៅនឹងព័ត៌មានដែលទទួលបាន ។ ឧទាហរណ៍ៈ អត្រាចង្វាក់បេះដូង និងដង្ហើមដើម្បីគិតគូថាមពលបន្ថែមនៅពេលលោតទៅចាប់បាល់ដោយប្រព័ន្ធតម្រូវប្រសាទ  ។

វិញ្ញាសាទី២៩



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login