នគរបាលចរាចរណ៍ ត្រូវខិតខំឲ្យអស់ពីសមត្ថភាពដើម្បីៈ
- រក្សាសណ្តាប់ធ្នាប់សាធារណៈនៅកន្លែងកើតហេតុ
- ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់
- ចាត់វិធានការជំនាញ ប្រមូលភស្តុតាងនិងព័ត៌មានដើម្បីធ្វើកំណត់ហេតុស្តីពីគ្រោះថ្នាក់ចរាចរណ៍
- រក្សាសន្តិសុខ ដល់គ្រប់ភាគីពាក់ព័ន្ធ
- កត់ត្រាអត្តសញ្ញាណ និងអាសយដ្ឋានរបស់គ្រប់ភាគីពាក់ព័ន្ធ
- ដោះស្រាយជម្លោះដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ស្របតាមបញ្ញត្តិនៃច្បាប់ ។