Marketing ផ្ទាល់មានវិធីសាស្រ្តដូចជា៖
- វិធីសាស្ត្រទី១ ៖ នៃ Marketing ផ្ទាល់គឺ ផលិតករប្រើប្រាស់កម្លាំងលក់របស់ខ្លួនក្នុងការលក់ទំនិញផ្ទាល់ទៅអ្នកប្រើប្រាស់ ។ ប្រតិបត្តិការបែបនេះគឺ តែងតែប្រើដោយក្រុមហ៊ុនជាមួយនឹងអតិថិជន ឧស្សាហកម្ម និងក្រុមហ៊ុនលក់ផលិតផលសម្រាប់អតិថិជនជាមេផ្ទះដោយផលិតផលមានតម្លៃខ្ពស់ ។
- វិធីសាស្ត្រទី២ ៖ គឺផ្ញើរសំបុត្រផ្ទាល់ ។ អ្នក Marketing ផ្ញើរលិខិតកាតាឡុក Brochures, Audiotapes, Videotape និង Computer diskettes ដែលបង្ហាញ និងពិពណ៌នាអំពីផលិតផល ឬសេវាផ្សេងៗ ។ វាអនុញ្ញាតឲ្យអតិថិជនបញ្ជាទំនិញតាមប័ណ្ណបញ្ជាទិញ ឬតាមទូរស័ព្ទ ។
- វិធីសាស្ត្រទី៣ ៖ គឺ Telemarketing ។ សមាជិកគ្រួសារនានាត្រូវបានគេទាក់ទងដោយអ្នក Marketing ឆ្លងតាមរយៈទូរស័ព្ទ ដើម្បីជំរុញពួកគេឲ្យទិញផលិតផលណានោះ ។ ការពិគ្រោះរបស់ផលិតផលទាំងនេះគឺ ត្រូវបានធ្វើឆ្លងកាត់តាម Catalogues ឬ Brochures ដែលបានផ្ញើរពីមុនរួចហើយ ឬឆ្លងតាមការផ្សាយពាណិជ្ជកម្ម តាមកាសែត ឬទូរទស្សន៍ ។
- វិធីសាស្ត្រទី៤ ៖ គឺ Media Marketing ។ ផលិតផលត្រូវផ្សាយពាណិជ្ជកម្ម និងតាំងបង្ហាញតាមទូរទស្សន៍ កាសែត និងទស្សនាវដ្តី ហើយបន្ទាប់មកអតិថិជនអាចបញ្ជាទិញតាមរយៈប័ណ្ណបញ្ជាទិញ ឬតាមទូរស័ព្ទ ។
- វិធីសាស្ត្រទី៥ ៖ គឺ Electronic shopping ។ អ្នក Marketing អាចផ្តល់នូវ Computerized Catalogue នៃផលិតផលឆ្លងកាត់តាមការភ្ជាប់ជាមួយអ្នកប្រើប្រាស់តាមរយៈកាប ឬតាមរយៈ Telephone lines ។ អ្នក Marketing អាចភ្ជាប់ជាមួយអតិថិជនតាម Personal computer ពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃ ការប្រើប្រាស់ computer កាន់តែទូលាយ ។
- វិធីសាស្ត្រចុងក្រោយ ៖ គឺឆ្លងតាមម៉ាស៊ីនលក់ទំនិញ ។ អតិថិជនអាចទិញផលិតផលដែលដាក់ក្នុងម៉ាស៊ីនលក់ទំនិញតាមវិធីបញ្ចូលកាក់ ប័ណ្ណឥណទាន ឬ Bank automatic teller machine card ។