ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការសម្រេចចិត្តអំពីការលក់រាយមានដូចជា ៖
ក្រុមហ៊ុនដែលស្ថិតនៅក្នុងអាជីវកម្មលក់រាយ
អ្នកលក់រាយមិនតាមហាងអាចដំណើរការបាន
ក- ប្រតិបត្តិការតាមម៉ាស៊ីនលក់ទំនិញ
ខ- ប្រតិបត្តិការទិញជាក្លឹបដែលគេបានជ្រើសរើសសមាជិកសម្រាប់ក្លឹបមួយ ហើយផ្តល់ឱកាសឲ្យបញ្ជាទិញតាមរយៈក្លឹប ។ ទំនិញទាំងនោះត្រូវយកមកពីផលិតករផ្សេងៗគ្នា ។
គ- លក់ផ្ទាល់ គឺអ្នកលក់ត្រូវបានជួលដោយផលិតករផ្សេងៗឲ្យលក់ទំនិញ ។
ចំពោះអ្នកលក់រាយដែលមានហាងត្រូវដំណើរការដូចខាងក្រោម ៖
ក- ហាងពិសេសយកចិត្តទុកដាក់លើការលក់ផលិតផលមួយ ឬមួយចំនួនតូច ។
ខ- អាគារលក់ធំៗលក់ស្រឡាយផលិតផលផ្សេងៗគ្នាតាមស្តង់ផ្សេងៗគ្នា ។
គ- ផ្សារទំនើបលក់ជាសំខាន់គឺ ចំណីអាហារ និងគ្រឿងទេស ហើយកន្លែងខ្លះ បច្ចុប្បន្ននេះលក់គ្រឿងអគ្គីសនី គ្រឿងអេឡិចត្រូនិច និងគ្រឿងប្រណិត ។
ឃ- ហាងងាយទិញគឺតូបតូចៗលក់ជាប្រចាំ និងលក់មុខទំនិញងាយទិញ ។
ង- ហាងទំនើបលក់ទំនិញចម្រុះនៅក្នុងទីតាំងទូលាយរួមមួយ ។
ច- ហាងលក់ចុះថ្លៃលក់នូវទំនិញតាមថ្លៃទាប ។
ឆ- ហាងពិពណ៌កាតាឡុក កន្លែងដែលអតិថិជនអាចមើលកាតាឡុក និងទិញទំនិញដែលមាននៅក្នុងឃ្លាំងជិតៗនោះ ។
ទិដ្ឋភាពដ៏សំខាន់នៃយុទ្ធសាស្រ្ត Marketing លក់រាយគឺ គោលគំនិតនិងជំហរនៃការលក់រាយ ។ ប្រភេទនៃហាងលក់រាយដែលបញ្ជាក់ពីខាងលើមានលក្ខណៈទូទៅពេក ។ គោលគំនិតនៃការលក់រាយ គឺត្រូវជាក់លាក់ដំដៅទៅរកអតិថិជនជាក់លាក់ ។ គោលគំនិតដែលបំពាក់ត្រូវតែដោយឡែកតែមួយគួរជឿជាក់ និងសំខាន់ចំពោះចំណែកទីផ្សារ គោលដៅដែលបានជ្រើសរើស ។ Marketing mix ត្រូវរៀបចំដោយផ្សាភ្ជាប់ជាមួយគោលគំនិតលក់រាយ ។
រួមមានការសម្រេចចិត្តដែលទាក់ទងដល់ ៖
ក- ក្រុមផលិតផលដែលលក់រាយ ឬសេវាដែលត្រូវបម្រើអតិថិជន
ខ- កម្រិតថ្លៃទូទៅនៃផលិតផលដែលត្រូវលក់
គ- ទីតាំងនៃហាងទំនិញលក់រាយ
ឃ- ការតុបតែង និងការតាំងនៃហាងលក់ទំនិញរាយ
ង- កម្មវិធីទំនាក់ទំនង Marketing ដែលរួមមានការផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈសមស្រប ។