Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-06 09:22

ការសម្រេចចិត្តអំពីការលក់ដុំមានដូចជា ៖

ចំពោះក្រុមហ៊ុនដែលស្ថិតនៅក្នុងអាជីវកម្មលក់ដុំ

  • ការសម្រេចចិត្តទី១ ៖ គឺការងារ ឬសេវាដែលក្រុមហ៊ុនប្រាថ្នាចង់សំដែង ។ ការងារសំខាន់ៗគឺ ៖

ក-​ ទទួលយកទំនិញពីផលិតករ

ខ- ផ្តល់ឥណទានទៅដល់អ្នកលក់រាយ

គ- ផ្តល់ឃ្លាំងសម្រាប់ស្តុកទំនិញដល់ផលិតករ

ឃ- បំបែកទំនិញ និងរៀបចំឲ្យផលិតករ

ង- ធ្វើការប្រគល់ទំនិញទៅអ្នកលក់រាយ

ច- ជួយក្នុងការរៀបចំទំនិញ និងផ្សព្វផ្សាយលក់ដល់អ្ន​កលក់រាយ

ឆ- ផ្តល់កម្លាំងលក់ដល់អ្នកលក់រាយ

ជ- ធ្វើការស្រាវជ្រាវ និងប្រមូលទិន្នន័យសម្រប់ផលិតករ កំរៃ ឬខ្ទង់អប្បហារ គឺអាស្រ័យលើចំនួន និងប្រភេទសកម្មភាពដែលសំដែង​។

  • ការសម្រេចចិត្តទី២ ៖ គឺប្រភេទនៃអ្នកលក់រាយគោលដៅដែលត្រូវបម្រើ ។ អ្នកលក់ដុំខ្លះគឺ យកចិត្តទុកដាក់តែអាគារលក់រាយធំៗមិនគិតដល់តូបលក់តូចៗ ។
  • ការសម្រេចចិត្តទី៣ ៖ គឺជ្រើសរើសផ្នែក ឬទំនិញដែលត្រូវធ្វើអាជីវកម្ម ។
  • ការសម្រេចចិត្តទី៤ ៖ តើត្រូវលក់ទំនិញទៅអ្នកលក់រាយដោយវិធីណា ។ អ្នកលក់ដុំខ្លះប្រើប្រាស់ក្រុមលក់ដូរឲ្យឈានទៅរកអ្នកលក់រាយ ។ ឧទាហរណ៍ ផ្សេងៗទៀតដែលអាចប្រើប្រាស់ទាក់ទាញការគាំពារពីអ្នកលក់រាយគឺ ៖

ក- ផ្តល់ខ្ទង់ចំណាយពិសេសនៃផលិតផលខ្លះ ដើម្បីបង្កើនការស្រង់ទុន

ខ- ផ្តល់នូវការហ្វឹកហាត់ដល់អ្នកលក់រាយ

គ- ជួយក្នុងការផ្សាយពាណិជ្ជកម្ម

ឃ- ជួយអ្នកលក់រាយក្នុងការរៀបចំកន្លែងលក់ និងរៀបចំទំនិញលក់

ង- បង្កើនកម្រិតសេវារបស់គេ ដូចជាការប្រគល់ទំនិញជាដើម ។

  • ការសម្រេចចិត្តទី៥ ៖ គឺទាក់ទងដល់បញ្ហាប្រតិបត្តិការ ។ ប្រសិនបើមានការផ្តល់សេវាឃ្លាំងស្តុកទំនិញ អ្នកលក់ដុំត្រូវសម្រេចចិត្តអំពីទីតាំង និងឧបករណ៍លើកដាក់ទំនិញផងដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login