ការអភិវឌ្ឍន៍វិស័យជលផលត្រូវផ្អែកលើតម្លៃ៤យ៉ាងមានៈ
- ការយល់ដឹងៈ យើងត្រូវយល់ដឹងអំពីវិស័យជលផល និងប្រជាជនដែលពឹងផ្អែកលើវិស័យនេះប្រសិនបើយើងចង់ឲ្យអោយមានការរួមចំណែករបស់វិស័យជលផលដល់ការអភិវឌ្ឍន៍កម្រិតអតិបរមា ។ មានន័យថា យើងត្រូវស្រាវជ្រាវក ដែលធ្វើឡើងអោយចំគោលដៅ និងមានប្រសិទ្ធិភាព ដើម្បីជាប្រយោជន៍ក្នុងការគាំទ្រ
- ការពារៈ យើងត្រូវការពារនូវប្រភេទវារីជាទីជម្រកនិងប្រព័ន្ធអេកូឡូស៊ីទាំងទឹកសាបនិងសមុទ្រ ប្រសិនបើយើងមានបំណងចង់ថែរក្សានូវផលប្រយោជន៍ចំពោះវិស័យជាតិ ។
- ការលូតលាស់ៈ កិច្ចការនេះ ត្រូវធ្វើឡើងតាមរយៈការពង្រឹង ពង្រីកសកម្មភាពវារីប្បកម្មជាលក្ខណៈគ្រួសារ និងទ្រង់ទ្រាយធំនិងនេសាទតាមវាលស្រែ ដ៏ដូចជាតាមរយៈការពង្រីកកែច្នៃ និងការនាំចេញ
- គាំទ្រៈ ត្រូវធ្វើឡើងស្របតាមបទដ្ឋានអន្តរជាតិ ដូចជាកតិកាលសញ្ញាអង្គការសហប្រជាជាតិ ។ កតិកាសញ្ញអង្គការសហប្រជាជាតិគឺជាគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្ត និងគោលនយោបាយសកលសម្រាប់ធ្វើពាណិជ្ជកម្មដោយផ្អែកលើគោលការណ៍ជាសកល ១០យ៉ាងពាក់ព័ន្ធនិងសិទ្ធិមនុស្ស ពលកម្ម បរិស្ថាន និងការប្រឆាំងអំពើពុករលួយ ។