គោលការណ៍នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចមានដូចជាៈ
- ជាការចុះបញ្ជីដីទាំងអស់របស់សហគមន៍មួយ ជាកម្មសិទ្ធិសមូហភាពនៅក្នុងប្លង់តែមួយ
- វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិត្រូវបញ្ជាក់ឈ្មោះសហគមន៍ដោយមានជាទីតាំង លេខយោងនៅប្លង់រួមដែលបង្ហាញនូវទំហំ ព្រំប្រទល់និយនន័យចំណែកដីដែលជាកម្មសិទ្ធិនិងមានបញ្ជាក់ប្រភេទនៃការប្រើប្រាស់
- សហគមន៍ជានីតិបុគ្គលស្របច្បាប់ ដែលមានបទបញ្ជាផ្ទៃក្នុងទាំងការគ្រប់គ្រងការប្រើប្រាស់ការចាត់ចែងដីសហគមន៍រួម ។