2019-08-09 07:18
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងយុទ្ធនាការនេះ នៅក្នុងតំបន់ដែលបានឆ្វៀលស្របតាមនីតិវិធីនិងបទដ្ឋានគតិយុត្តិជាធរមានចេញពីដីព្រៃសម្បទាន ពីដីសម្បទានសេដ្ឋកិច្ចពីដីតំបន់គ្រប់គ្រងដោយក្រសួងបរិស្ថាននិងក្នុងដីរដ្ឋដែលមានដីកាដកហូតដោយអាជ្ញាធររាជធានីខេត្ត រាជរដ្ឋាភិបាលបានសម្រេចក្នុងការផ្តល់ប្រទាកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលអ្នកកាន់កាប់ដីជាក់ស្តែងមិនលើសពី ០៥ហិកតា ។ រីឯចំពោះអ្នកកាន់កាប់ដីលើសពី ០៥ហិកតា ទោះបីមានលំនៅ ឬមិនមានលំនៅនឹងកន្លែង ចំណែកដីដែលបានដាំដុះជាក់ស្តែងត្រូវធ្វើប្រទានកម្មជូនគាត់ជាកម្មសិទ្ធិតែមិនត្រូវលើសពីទំហំ ២០០ ហិកតានោះទេ ។ ចំពោះដីដែលពុំបានដាំដុះ ត្រូវចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ដោយផ្តល់ជូនគាត់ជាសម្បទានដីសេដ្ឋកិច្ចខ្នាតតូច ។ ក៏ប៉ុន្តែចំពោះករណីប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ដីរដ្ឋថ្មីៗ ក្រោយថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០១២ មិនអាចយកមកដោះស្រាយបានឡើយ ។ ការបោះបង្កោលទន្ទ្រានដីរដ្ឋ ត្រូវហាមឃាត់ជាដាច់ខាត ។ យោងតាមសារាចរណ៍ណែនាំអនុវត្តនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីធ្លីលេខៈ ០០១ ដនស/សដ ចុះថ្ងៃទី ១៩ ខែសីហា ឆ្នំា ២០០២ បានបែងចែកនូវនីតិនូវនីតិវិធីជា ០៥ ដំណាក់កាលដូចខាងក្រោមៈ
១. ដំណាក់កាលរៀបចំ
ការអនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីតាមបទបញ្ជាលេខ ០១ បប របស់រដ្ឋាភិបាលគឺការអនុវត្តន៍នីតិវិធីទៅតាមច្បាប់ដែលមានស្រាប់ ជាក់ស្តែងក្នុងដំណាក់កាលរៀបចំនេះគឹអនុវត្តទៅតាមការចុះបញ្ជីមានលក្ខណៈប្រព័ន្ធ ដោយអនុលោមតាមអនុក្រឹត្យលេខ ៤៦ ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីធ្លី ។
ក. ការកំណត់តំបន់វិនិច្ឆ័យៈ ការកំណត់តំបន់វិនិច្ឆ័យ គឺជាជំហានដំបូងបង្អស់នៃនីតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធពោលគឺដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លុះត្រាតែត្រូវកំណត់តំបន់វិនិច្ឆ័យជាមុនសិន ។ ការកំណត់តំបន់វិនិច្ឆ័យត្រូវធ្វើនៅក្នុងតំបន់ណាមួយជាក់លាក់ ឧទាហរណ៍ ខេត្តរាជធានី ឬត្រឹមស្រុក ខ័ណ្ណ ក្រុង ណាជាអាទិ៍ ។ យោងតាមខ្លឹមសារមាត្រា ២នៃអនុក្រឹត្យលេខ ៤៦ អនប្រ/បក ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០០២ « ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី » និងសារាចរណ៍ណែនាំអនុវត្តនិតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀភៅគោលបញ្ជីដីធ្លី លេខ០០១ ដនស/សដ ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០០២ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ត្រូវធ្វើការពិភាក្សាជាមួយខេត្ត រាជធានី ដើម្បីកំណត់តំបន់វិនិច្ឆ័យ ។ ហើយបន្ទាប់ពីការពិភាក្សាឯកភាព ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់អំពីការជ្រើសរើសទីតាំងរួចមកជាមួយក្រសយងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់អំពីការជ្រើសរើសទីតាំងរួចមក អភិបាលរាជធានី ខេត្ត ត្រូវចេញប្រកាសកំណត់តំបន់និងព្រំប្រទល់នៃទីតាំងធ្វើការវិនិច្ឆ័យតាមរបៀបបង្ហាញផែនទីឬតាមរៀបបពិពណ៌នាឬតាមរបៀបទាំងពីរ ។
ខ. ការចាត់តាំងមន្រ្តីគ្រប់គ្រងតំបន់វិនិច្ឆ័យៈ នៅពេលដែលតំបន់ធ្វើការវិនិច្ឆ័យត្រូវបាន កំណត់ហើយអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្តត្រូវចាត់តាំងមន្រ្តីដែលគ្រប់គ្រងការងារតំបន់វិនិច្ឆ័យនិងមន្រ្តីមួយចំនួនទៀតរួមមានមន្រ្តីកំណត់ព្រំដី មន្រ្តីវាស់វែង និងមន្រ្តីវិនិច្ឆ័យ ឲ្យទៅបំពេញភារកិច្ចនៅក្នុងតំបន់វិនិច្ឆ័យនោះដោយមានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្ត ។ ទន្ទឹមនឹងនេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម្ សំណង់ និងសុរិយោដីខេត្ត រាជធានី ពាក់ព័ន្ធនឹងតំបន់វិនិច្ឆ័យក៏ត្រូវចាត់តាំងមន្រ្តីម្នាក់ឲ្យទទួលខុសត្រូវកាងាររដ្ឋបាលសុរិយោដី ជូនអភិបាលខេត្ត រាជធានីដើម្បីបញ្ចូលជាសមាជិកនៃគណៈកម្មការរដ្ឋបាលសុរិយោដី ជូនអភិបាលខេត្ត រាជធានីដើម្បីបញ្ចូលជាសមាជិកនៃគណៈកម្មការរដ្ឋបាលផងដែរ ។រាល់ការអនុវត្តភារកិច្ច របស់ខ្លួនមន្រ្តីដែលពាក់ព័ន្ធត្រូវមានក្រមសីលធម៌ប្រកបដោយមនសិការវិជ្ជាជីវៈសេចក្តីថ្លៃថ្នូរមាន ភាពស្មោះត្រង់ និងតម្លាភាព ។
ខ. ការបង្កើតគណៈកម្មការរដ្ឋបាលៈ នៅពេលដែលតំបន់ធ្វើការវិនិច្ឆ័យត្រូវបាន កំណត់ហើយអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្តត្រូវចាត់តាំងមន្រ្តីដែលគ្រប់គ្រងការងារតំបន់វិនិច្ឆ័យនិងមន្រ្តីមួយចំនួនទៀតរួមមានមន្រ្តីកំណតព្រំដី មន្រ្តីវាស់វែង និងមន្រ្តីវិនិច្ឆ័យ ឲ្យទៅបំពេញភារកិច្ចនៅក្នុងតំបន់វិនិច្ឆ័យនោះដោយមានការចួលរួមពីក្រុមយុវជនស្ម័គ្រចិត្ត ។ ទន្ទឹមនឹងនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជូនអភិបាលខេត្ត រាជធានីដើម្បីបញ្ចូលជាសមាជិកនៃគណៈកម្មការរដ្ឋបាលផងដែរ ។រាល់ការអនុវត្តភារកិច្ច របស់ខ្លួនមន្រ្តីដែលបាក់ព័ន្ធត្រូវមានក្រមសីលធម៌ប្រកបដោយមនសិការវិជ្ជាជីវៈសេចក្តីថ្លៃថ្នូរមាន ភាពស្មោះត្រង់និងតម្លាភាព ។
គ. ការបង្កើតគណៈកម្មការរដ្ឋបាលៈ ការបង្កើតគណៈកម្មការរដ្ឋបាលត្រូវបានបង្កើតឡើងដោយអភិបាលរាជធានី ខេត្ត ក្រោយពីតំបន់ធ្វើការវិនិច្ឆ័យត្រូវបានប្រកាសហើយ ដែលគណៈកម្មការរដ្ឋបាលនឹងត្រូវអនុវត្តភារកិច្ចក្នុងតំបន់ដែលបានធ្វើការវិនិច្ឆ័យនោះ ។
ឃ. ការប្រកាសតំបន់វិនិច្ឆ័យៈ អភិបាលខេត្ត រាជធានី ត្រូវធ្វើលិខិតកផ្លូវការដែលពិពណ៌នានិងអនុញ្ញាតឲ្យអនុវត្តនីតិវិធីនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធទៅអាជ្ញាធរមូលដ្ឋាននៃតំបន់វិនិច្ឆ័យយ៉ាងហោចណាស់១៥ថ្ងៃមុនកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន ត្រូវណែនាំក្រុមការងារដីរដ្ឋថ្នាក់ក្រុងស្រុក ដោយមានជំនួយរបស់ក្រុមបច្ចេកទេសវាស់វែងដីធ្លី និងក្រុមយុវជនស្ម័គ្រចិត្តឲ្យធ្វើការផ្សព្វផ្សាយជាសាធារណៈអំពីយុទ្ធនាការនេះតាមឧគ្ឃោសនសព្វតាមក្រុង ស្រុក ឃុំ និងភូមិគោលដៅ ។ ទន្ទឹមនេះដើម្បីជាព៏ត៌មានដល់សាធារណៈជនត្រូវដាក់ផ្ទាំងប៉ាណូបង្ហាញទីតាំងស្នាក់នៅរបស់ក្រុមយុទ្ធនាការនិងទីតាំងតំបន់ត្រូវវាស់វែង ។ សេចក្តីជូនដំណឹងនេះគឺក្នុងគោលបំណងផ្សព្វផ្សាយដល់ជនដែលពាក់ព័ន្ធនិងក្បាលដីអោយបានយល់ពីសារៈសំខាន់នៃកិច្ចប្រតិបត្តិការរបស់មន្រ្តីជំនាញដើម្បីមកចូលរួមផ្តល់ព័ត៌មានឯកសារភស្តុតាងសំខាន់ៗបញ្ជាក់អំពីអត្តសញ្ញាណក្បាលដី និងម្ចាស់ក្បាលដី ។ មានន័យថាការធ្វើអត្តសញ្ញាណកម្មក្បាលដី អត្តសញ្ញាណកម្មប្រជាពលរដ្ឋនិងការវាស់វែងក្បាលដីដើម្បីចេញប័ណ្ណកម្មសិទ្ធិតម្រូវឲ្យក្រុមបច្ចេកទេសវាស់វែងដែលមានមន្រ្តីសុរិយោដី ដោយមានក្រុមយុវជនស័្មគ្រចិត្តចូលរួមផងនោះត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការចុះវាស់វែងក្បាលដីចំនួនមួយសប្តាហ៍មុនការចុះវាស់វែង ។