បណ្តាញគមនាគមន៍នកម្ពុជាមានបីប្រភេទគឺផ្លូវគោក ( ផ្លូវថ្នល់និងផ្លូវដែក ) ផ្លូវទឹក និងផ្លូវអាកាស ។ ការអភិវឌ្ឍន៍ផ្លូវថ្នល់ ជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពីព្រោះវិស័យនេះបានជួយអភិវឌ្ឍន៍វិស័យផ្សេងៗទៀតដូចជាៈ
- វិស័យកសិកម្ម ដោះដូរកសិផលទៅកាន់ទីផ្សារមានភាពងាយស្រួល និងជួយជំរុញឲ្យមានការរីកចម្រើន
- ឧស្សាហកម្មៈ ដឹកជញ្ជូនរូបធាតុដើម និងផលិតផលសម្រេចទៅកាន់រោងចក្រ និងទៅទីផ្សារក្នុងនិងក្រៅប្រទេស
- ពាណិជ្ជកម្មៈ ងាយស្រួលក្នុងការចែកចាយផលិតផលសម្រេច នាំចេញនាំចួលឆាបើរហ័ស ទាន់ពេលវេលា អស់សោហ៊ុយតិច
- គមនាគមន៍ៈ មានផ្លូវគ្រប់ច្រកល្ហកងាយស្រួលធ្វើការងារ ផ្តលការងារដល់ប្រជាជនបានច្រើនផ្នែកសេវាដឹកជញ្ជូន
- ទេសចរណ៍ៈ ទាក់ទាញទេសចរណ៍ទាំងក្នុង និងក្រៅស្រុកដោយសារការធ្វើដំណើរបានឆាប់រហ័ស តម្លៃថោក មានផាសុខភាព សុវត្ថិភាពដល់ទេសចរណ៍
- ផ្នែកសុខាភិបាលៈ ជួយសម្រួលក្នុងក្នុងការដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពបានទាន់ពេលវេលាកាត់បន្ថយគ្រោះថ្នាក់ ឬការស្លាប់របស់ប្រជាជន ។