វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរៈ
- វប្បធម៌សន្តិភាពជាភាវ ទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្សស្របតាមប្រជាធិបតេយ្យ និងលទ្ធិពុទ្ធសាសនា
- អប់រំមនុស្សឲ្យគោរពជីវីតសព្វយ៉ាង លើកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើង ដោយមិនប្រកាន់អ្វីទាំងអស់
- អប់រំមនុស្សឲ្យប្រកាន់មាគ៌ាអហិង្សា មានខន្តីសន្តោស លះបង់អស្មិមានៈ មានព្រហ្មវិហារធម៌ ក្នុងខ្លួន
- អប់រំមនុស្សឲ្យចេះអភិវឌ្ឍន៍ប្រកបទៅដោយនិរន្តិភាព ទាំងសម្ភារចំណេះដឹង បញ្ញាស្មារតី ដើមប្បីវឌ្ឍនភាពនៃជីវីតនិងសុភមង្គល ។