2019-08-16 09:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងគោលដៅដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ក្នុងបរិបទកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងអភិបាលកិច្ច នារីរតនៈទី៤ មានគោលបំណងសំខាន់ៗដូចខាងក្រោមៈ
· ជំរុញឲ្យមានបរិយាកាសអំណោយផល ដើម្បីបង្កើនយលទ្ធភាពដល់ស្រ្តីក្នុងការទទួលបាននូវជំនាញ ការងារធនធានផលិតកម្ម កិច្ចគាំពារសង្គម សម្លេង និងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសេដ្ឋកិច្ច
· បង្កើនលទ្ធភាពរបស់ស្រ្តី និងកុមារីក្នុងការទទួលបានសេវាកម្មអប់រំតាមរយៈការលើកកម្ពស់ការចូលរួម ការយល់ដឹង និងការបង្កលក្ខណៈងាយស្រួលដល់ស្រ្តី និងក្មេងស្រី្តក្នុងការទទួលបានសេវា
· លើកកម្ពស់សមភាពយេនឌ័រ ក្នុងការផ្តល់និងទទួលបានសេវាសុខាភិបាលស្របតាមតម្រូវការជាក់ស្តែង
· ធានាសុវត្ថិភាពដល់ស្រ្តី ក្នុងការធ្វើសេចក្តីសម្រេចចិត្តនូវគ្រប់កម្រិតតាមរយៈការបង្កើនចំនួនមន្រ្តីរាជការជាស្រ្តី ការពង្រឹងសមត្ថភាពនិងតម្លើងឋានៈតួនាទីនៅគ្រប់កម្រិត
· បង្កើនប្រសិទ្ធភាពជំនួយ និងចរីភាពនៃកិច្ចអភិវឌ្ឍន៍តាមរយៈការង្រឹងសមត្ថភាពស្ថាប័ន ភាពជាម្ចាស់និងភាពជាដៃគូ ។