Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-17 02:30

លក្ខណៈពិសេសនៃមុខងារសាធារណៈមាន៣យ៉ាង ៖

  • បេសកម្មរបស់មុខងារសាធារណៈ ជាបេសកកម្មសេវាសាធារណៈ ហើយមន្ត្រីរាជការត្រូវគោរពគោលការណ៍ទាំងឡាយក្នុងការបម្រើសេវាសាធារណៈ ព្រមទាំងចេះសម្របសម្រួលក្នុងក្របខណ្ឌច្បាប់ មានភាពទន់ភ្លន់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈចំពោះប្រជាពលរដ្ឋ ។ បេសកកម្មម្យ៉ាងទៀត គឺជាការធ្វើឲ្យសម្រេចជោគជ័យនូវគោលនយោបាយដែលអ្នកបញ្ជាដឹកនាំ ។
  • យោបាយរបស់មុខងារសាធារណៈ គឺអំណាចសាធារណៈ និងឥណទានសាធារណៈ ។ អ្នករាជការជាអ្នកអនុវត្តបទបញ្ជាដែលរាជរដ្ឋាភិបាលដាក់ឲ្យ ព្រមទាំងមានបុព្វសិទ្ធិនៃអំណាចសាធារណៈសម្រាប់ប្រើក្នុងការងាររបស់ខ្លួន ។ អ្នករាជការជាអ្នកទទួល នឹងចាយឥណទានសាធារណៈ ដែលបានមកពីការយកពន្ធដារសព្វសារពើ និងប្រភពចំណូលផ្សេងៗទៀតក្នុងក្របខណ្ឌហិរញ្ញវត្ថុ និងថវិកា ។
  • ប្រសិទ្ធភាពនៃសកម្មភាពរបស់មុខងារសាធារណៈ ដើម្បីឲ្យមានប្រសិទ្ធភាពការងាររបស់មុខងារសាធារណៈត្រូវមានការត្រួតពិនិត្យខាងក្នុង និងខាងក្រៅ ទៅលើសកម្មភាពរបស់មន្ត្រីរាជការនៅក្នុងក្រសួងស្ថាប័ន ៖

- ការត្រួតពិនិត្យខាងក្នុង ៖ ការត្រួតពិនិត្យពីភាពត្រឹមត្រូវតាមច្បាប់ ពោលគឺ មើលពីភាពគោរពច្បាប់បទបញ្ជា ធ្វើតាមនីតិវិធី មានភាពទៀងទាត់ មិនខ្ជះខ្ជាយ និងអាចដាក់ទណ្ឌកម្មចំពោះអ្នកនៅក្រោមបង្គាប់ ពោលគឺ ជាការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំលើទង្វើរបស់អ្នកក្រោមបង្គាប់បន្តបន្ទាប់ ។

- ការត្រួតពិនិត្យខាងក្រៅ ៖ ការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ ពោលគឺ ការត្រួតពិនិត្យពីចំណូលចំណាយរបស់ស្ថាប័ន ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអគ្គសវនកម្មជាតិ ។ល។

គោលដៅរបស់ពួកឯកជន គឺទទួលបានប្រាក់ចំណេញ រីឯគោលដៅរាជការ គឺទំនាក់ទំនងល្អរវាងអ្នករាជការ និងប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាសាធារណៈ គឺថាក្នុងផលប្រយោជន៍ទូទៅ ។ ការធ្វើឲ្យការផ្តល់សេវាសាធារណៈមានភាពរហ័ស ងាយស្រួល និងមានភាពរលូន ចំណាយតិចក្នុងការបំពេញបែបបទរដ្ឋបាល នាំឲ្យប្រជាពលរដ្ឋសប្បាយចិត្តនឹងរាជការ ដោយប្រែក្លាយសេវាសាធារណៈឲ្យមានគុណភាពល្អ តម្លៃថោក ខ្លី សាមញ្ញ អាចជឿទុកចិត្តបានឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ​ និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់សេវា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login