ដើម្បីអភិវឌ្ឃវិស័យទេសចរណ៍គម្បីរៀបចំបរិស្ថានដូចតទៅ៖
- រៀបចំតំបន់ទេសភាពឱ្យមានសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរ៖ ទឹកជ្រោះ ព្រៃ ព្រឹក្សា ទន្លេ កោះ ឆ្នេរសមុទ្រ ប្រាសាទបុរាណ
- ថែរក្សាការពាររមណីដ្ឋានដែលបានរៀបចំរួចហើយឬមានស្រាប់ឱ្យបានស្អាត មានអនាម័យ មានសោភ័ណភាព៖ សួនសត្វ ឧទ្យានជាតិ តំបន់ការពារជម្រកសត្វ ប្រសាទបុរាណ ទឹកជ្រោះ
- កែច្នៃបង្កើតមណីដ្ឋាន៖ បង្កើតសួនសត្វ ភូមិបណ្តែតទឹក សួននាគសាគវិទ្យា សូនជីរចម្រុះ រៀបចំស្តារនិងអភិវឌ្ឃរមណីដ្ឋានប្រវត្តិសាស្ត្រ រមណីដ្ឋានវប្បធម៌ ដោយធ្វើឱ្យ តំបន់បៃតងជានិច្ច
- រៀបចំសេវាកម្មឱ្យបានល្អ៖ ចាត់តាំងមគ្គុទ្ទេសឱ្យមានជំនាញច្បាស់លាស់ រស់រាយរាក់ទាក់ ចំពោះអតិថិជន រៀបចំកន្លែងហូបចុក កន្លែងស្នាក់នៅ កន្លែងកំសាន្ត មធ្យោបាយធ្វើដំណើរឱ្យបានសមរម្យទំនើប ទាន់សម័យ មានសោភ័ណភាពតម្លៃសមរម្យ
- រៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ និងស្អាត មានអនាម័យ៖ កែលំអ និងថែក្សាជាប្រចាំផ្លូវ ថ្នល់ ស្ពាន់ សួនលំអ ចំណតរថយន្ត ព្រលានយន្តហោះ ផែ មធ្យោបាយធ្វើដំណើរ កន្លែងហូបចុក កន្លែងស្នាក់នៅ កន្លែងកំសាន្ត
- គ្រប់គ្រងយានយន្តឱ្យបានម៉ត់ចត់ក្នុងការធ្វើចរាចរណ៍ ពង្រឹងការគោរពច្បាប់ចរណ៍ ត្រួតពិនិត្យស្ថានភាព បច្ចេកទេស យានយន្ត (កង់ ហ្វ្រាំង ភ្លើងចង្កៀង ភ្លើងចង្កៀងសម្រាប់ឱ្យសញ្ញា)។ រួមទាំងអ្នកបើកបរផង សំដៅបង្ការគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ
- រៀបចំទីតាំងមណ្ឌលឧស្សាហកម្មឱ្យបានត្រឹមត្រូវ បញ្ចៀសការបំពុលខ្យល់ បំពុលទឹក នៅក្បែរតំបន់ទេសចរណ៍ ដើម្បីចៀសវាងការរំខានដល់ដំណើរទេសចរណ៍របស់អ្នកទេសចរ
- ពង្រឹងសន្តិសុខសាធារណៈ សុវត្ថិភាពសង្គម បំបាត់អំពើលួច ឆក់ប្លន់ ជាប់ជំរិត ឆបោក ក្លែងបន្លំ ដែលនាំប៉ះពាល់កិត្តិយស សេចក្តីថ្លៃរបស់ប្រទេសជាតិ ប៉ះពាល់ដល់វប្បធម៍ ទំនៀមទម្លាប់ប្រពៃណីជាតិ រៀបចំទីក្រុង ទីប្រជុំជនឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ បំបាត់អ្នកសុំទាន
- រៀបចំប្រព័ន្ធសង្គ្រោះបន្ទាន់ពេលមានគ្រោះថ្នាក់កើតឡើងដោយចៃដន្យដូចជា គ្រោះថ្នាក់ចរាចរណ៍ ជំងឺផ្សេងៗពេលកំពុង ធ្វើទេសចរណ៍ ឬករណីប្រធានស័ក្តិ។