ចំពោះបញ្ហាសន្តិសុខសង្គមរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៩ចំនុច។
គោរនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពគឺជាគោលនយោបាយរក្សាសន្តិភាពសង្គម របៀបរៀបរយសាធារណៈ ដោយចាប់ផ្តើមពីមនុស្សគ្រប់រូបក្នុងមូលដ្ឋាន។
គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរួមមាន៖
- គ្មានសកម្មភាពលួច ឆក់ ប្លន់ គ្រប់ប្រភេទ
- គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
- គ្មានក្មេងទំនើង(គ្មានក្រុមក្មេងពាល គ្មានក្រុមបងធំ គ្មានក្រុមក្មេងស្ទាវ)
- គ្មានអំពើអានាចារ្យ ការជួញដូរស្រី កុមារ និងអំពើហិង្សាក្នុងគ្រួសារ
- គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទ ល្មើសគ្រប់ប្រភេទ
- គ្មានគ្រោះថ្នាក់ចរាចរណ៍ (គោរពច្បាប់ចរាចរណ៍ ប្រុងប្រយ័ត្នក្នុងការបើកបរ និងការប្រើប្រាស់ផ្លូវថ្នល់)
- គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
- មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធ
- គ្មានការត្រួតពិនិត្យខុសច្បាប់(គ្មានកុងត្រូលជជុះ)