Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-22 07:16

ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានចូលជាធរមាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ។ ហើយអនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមចូលជាធរមាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៧ ។ បេឡាជាតិរបបសន្តិសុខសង្គម គឺជានីតិបុគ្គលសាធារណៈ ដែលមានស្វ័យភាពផ្នែកហិរញ្ញវត្ថុ ហើយត្រូវស្ថិតនៅក្រោមអនុភាព នៃអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៧ និងត្រូវគោរពតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។

               ក្រុមប្រឹក្សាភិបាលមានតួនាទីចេញសេចក្តីសម្រេចនានាតាមគោលការណ៍ ដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តនានា និងអ្នករៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តតាមឋានានុក្រមស្របតាមច្បាប់ ដើម្បីស្នើសុំ សេចក្តីសម្រេចពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាលបច្ចេកទេស ឬនឹងរដ្ឋមន្ត្រី/ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលហិរញ្ញវត្ថុ ឬអន្តរក្រសួង ឬនាយករដ្ឋមនី្រ្ត/បេឡាជាតិរបបសន្តិសុខសង្គមជាអ្នកអនុវត្ត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login