Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-23 09:31

ជនដែលត្រូវដាក់បញ្ចូលឱ្យនៅក្នុងរបបសន្តិសុខសង្គមតាមច្បាប់នេះ ដោយមិនមានបែងចែកពី ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿសាសនា គំនិតនយោបាយ ដើមកំណើតសង្គម ការចូលជាសមាជិកសហជីពកម្មករនិយោជិត ឬធ្វើសកម្មភាពក្នុងសហជីពគឺ ៖

  • កម្មករនិយោជិតទាំងអស់ដែល ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ប្រសិនបើជនទាំងនោះធ្វើសកម្មភាពការងារនៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់និយោជកម្នាក់ ឬច្រើននាក់ដោយមិនគិតដល់ប្រភេទ ទម្រង់ និងសុពលភាពនៃកិច្ចសន្យា ឬប្រភេទ និងចំនួននៃប្រាក់ឈ្នួលដែលជននោះបានធ្វើ ឬបានទទួលឡើយ ។
  • កម្មករនិយោជិតរដ្ឋ កម្មករនិយោជិតនៃអង្គការសាធារណៈ និងបុគ្គលិកទាំងអស់ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឬលក្ខន្តិកៈទូត ព្រមទាំងភ្នាក់ងារក្រុមរាជការ សាធារណៈដែលតែងតាំងដោយបណ្តោះអាសន្ន ។
  • សិស្សសាលាវិជ្ជាជីវៈជនដែលដាក់ឱ្យធ្វើការនៅក្នុងមណ្ឌលបណ្តុះបណ្តាល សម្របសម្រួលនិងអប់រំវិជ្ជាជីវៈឡើងវិញ និងកូនជាងត្រូវចាត់ទុកដូចជាកម្មករនិយោជិតដែរ ។
  • ជនដែលប្រកបមុខរបរក្នុងវិជ្ជាជីវៈសេរី និងកម្មករនិយោជិតធ្វើការម្តងម្កាល ឬតាមរដូវ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login