Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-23 09:46

ដើម្បីទទួលបានតាវកាលិកឧត្តរជីវី ត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖

  • ប្តី ឬប្រពន្ធ ដែលបានរៀបអាពាហ៍ពិពាហ៍ដោយមានចុះបញ្ជីអត្រានុកូលដ្ឋាន មុនពេលមានគ្រោះថ្នាក់ការងារ ឬមុនពេលទទួលមរណៈភាពដោយគ្រោះថ្នាក់ការងារនៃប្តីឬប្រពន្ធដែលជាសមាជិកនៃប.ស.ស ។ ក្នុងករណីដែលឧត្តរជីវីជាប្រពន្ធ ឬប្ដីរៀបអាពាហ៍ពិពាហ៍ថ្មីទោះជាមាន ឬគ្មានសំបុត្រអាពាហ៍ពិពាហ៍ក្តី ត្រូវផុតរលត់សិទ្ធិទទួលបានតាវកាលិកឧត្តរជីវី ។
  • កូនដែលមានអាយុត្រឹម ១៨ឆ្នាំចុះ ដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ និងមានស្ថានភាពដូចខាងក្រោម

- កូននៃសហព័ទ្ធដែលបានរៀបអាពាហ៍ពិពាហ៍ដោយមានចុះបញ្ជីអត្រានុកូលដ្ឋានត្រឹមត្រូវ ។ ក្នុងករណីលែងលះ ឬមរណៈភាពនៃប្តីឬប្រពន្ធ កូននៃអាពាហ៍ពិពាហ៍ក្រោយក៏មានសិទ្ធិ ដូចកូននៃអាពាហ៍ពិពាហ៍ទី១ដែរ

- កូនចិញ្ចឹមរបស់សមាជិកនៃប.ស.ស ។ ស្ថានភាពរបស់កូនចិញ្ចឹមត្រូវកំណត់ដោយ អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ។

អាយុកូននៅក្នុងបន្ទុកអាចកំណត់ដល់ ២១ឆ្នាំ ចំពោះកូនដែលកំពុងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬកូនកំពុងរៀននៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជនដែលមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច និងមាន លិខិតបញ្ជាក់ការសិក្សាត្រឹមត្រូវ និងកូនពិការ ឬមានជំងឺរ៉ាំរ៉ៃមិនមានលទ្ធភាពធ្វើការងារដែលបានប្រាក់ឈ្នួល ។

  • ឪពុកម្តាយ ឬមនុស្សចាស់ជរាដែលស្ថិតនៅក្នុងបន្ទុកផ្ទាល់របស់សមាជិកនៃ ប.ស.ស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login