ឧត្តរជីវី គឺអ្នកនៅរស់រាន្តមានជីវិតដែលជាសហព័ទ្ធ កូន និងឪពុកម្តាយ (ប្តី ឬប្រពន្ធ) ឬជនចាស់ជរា ដែល ទទួលរងហានិភ័យការងាររហូតដល់បាត់បង់ជីវិតហើយមានលក្ខណៈសម្បត្តិ និងបានបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
- ប្រពន្ធ ឬប្ដីមិនមានការលែងលះ ឬក៏បែកបាក់គ្នា បានរៀបការពេញច្បាប់ដោយមានចុះបញ្ជីអត្រានុកូលដ្ឋានមុនពេលមានគ្រោះថ្នាក់ ឬមុនពេលជនរងគ្រោះបាត់បង់ជីវិត ទោះជាការរៀបការនេះធ្វើឡើង ក្រោយពេលដែលមានគ្រោះថ្នាក់ការងារក៏ដោយ
- កូនទាំងអស់ដែលនៅក្នុងបន្ទុកជនរងគ្រោះហើយឪពុកម្តាយរបស់គេមានសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ព្រមទាំងកូនចិញ្ចឹមស្របតាមច្បាប់ជាធរមាន
- ឪពុកម្តាយ ឬជនចាស់ជរា ដែលស្ថិតនៅក្រោមអាណាព្យាបាល និងនៅក្នុងបន្ទុកដោយផ្ទាល់នៃអ្នករងគ្រោះថ្នាក់ ។