ប្រឡងជ្រើសរើសសិស្សពូកែ M J Q
ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩
វប្បធម៌ទូទៅ រយៈពេល ៦០នាទី
១.តើបរិស្ថានជាអ្វី? សព្វថ្ងៃនេះមនុស្សបានបង្កឱ្យមានការខូចខាតដល់បរិស្ថានសង្គម និងបរិស្ថានធម្មជាតិ ដោយគេបានធ្វើអ្វីខ្លះ? ចូរពន្យល់។
២.តើព្រះបាទនរោត្តមសីហនុប្រសូតនៅថ្ងៃ ខែ ឆ្នាំណា? មានព្រះមាតា ព្រះបិតាព្រះនាមអ្វី?
- ព្រះអង្គសោយរាជ្យលើកទៅមួយនៅថ្ងៃ ខែ ឆ្នាំណា?
- មុនព្រះអង្គចូលទីវង្គតមានព្រះគោរមងារអ្វី?
- តើព្រះអង្គចូលទីវង្គតនៅថ្ងៃ ខែ ឆ្នាំណា? ទទួលព្រះបច្ឆាមរណនាមអ្វី?
៣.នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ យុវជនមួយក្រុមកំពុងប្រឈមមុខនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន...)។
ក.តើបញ្ហាទាំងនេះបណ្តាលមកពីកត្តាអ្វីខ្លះ? ចូរៀបរាប់។
ខ.តើអ្នកត្រូវមានភារកិច្ចនិងអាកប្បកិរិយាបែបណាចំណោះបញ្ហានេះ?
៤.តើការបោះឆ្នោតជាអ្វី? ហេតុអ្វីចាំបាច់មានការបោះឆ្នោតជ្រើសតំណាងរាស្ត្រ?
តើការចុះ ឈ្មោះបោះឆ្នោតគេទាមទារលក្ខខណ្ឌអ្វីខ្លះ?
៥.ចូររាប់ឈ្មោះខែខ្មែរតាមចន្ទគតិ តាមលំដាប់លំដោយ។
ចូររាប់ឈ្មោះឆ្នាំចន្ទកតិតាមលំដាប់និងបញ្ជាក់នាមសត្វតំណាងឆ្នាំនីមួយៗ។
ចម្លើយ
១.បរិស្ថាន គឺជាអ្វីៗដែលនៅជុំវិញខ្លួនយើង។ សព្វថ្ងៃនេះមនុស្សបានធ្វើឱ្យខូចបរិស្ថានដូចជា៖
ក.បរិស្ថានសង្គម
- បង្ករជាម្លោះ
- បង្កើតសង្គ្រាម
- សាងឧក្រិដ្ធកម្ម លួច ប្លន់ ការកាប់សម្លាប់ បាញ់ប្រហារ
- សាបព្រោះអំពើពុករលួយ
- ផលិតគ្រឿងញៀន
- បង្កើតនូវរប្បធម៌ពាលាអាវ៉ាសែ
ខ.ខូចបរិស្ថានធម្មជាតិ
- បំផ្លាញព្រៃឈើ
- សម្លាប់សត្វព្រៃ
- គាស់រំលើងព្រៃធម្មជាតិឱ្យក្លាយទៅជាវាលរាប
- ប្រមូលគ្នាសង់លំនៅឋាននៅតំបន់ប្រព័ន្ធផ្លូវទឹក
- ចោលកាកសំណល់ក្នុងទឹក
- នាវា កាណូត តូច ធំ បង្ហូរប្រេង បង្ហៀរកាកសំណល់ទៅក្នុងទឹកធ្វើឱ្យស្លាប់មច្ឆជាតិ។
២.ព្រះបាទនរោត្តមសីហនុប្រសូតនៅថ្ងៃទិ ៣១ តុលា ឆ្នាំ ១៩២២។
- មានព្រះមាតាស៊ីសុវត្ថិមិនីវង្ស កុសមៈនារីរ័ត្ន សិរីវឌ្ឃនា ព្រះបិតាព្រះនាមនរោត្តម សុរាម្រិត។
- ព្រះអង្គសោយរាជ្យលើកទីមួយនៅថ្ងៃ ២៥ ខែតុលា ឆ្នាំ ១៩៤១។
- មុនព្រះអង្គចូលទីវង្គត់មានព្រះគោរមងារព្រះករុណាព្រះបាទនរោត្តមសីហនុ។
- ព្រះអង្គចូលទីវង្គតនៅថ្ងៃ ១៥ ខែ តុលា ឆ្នាំ ២០១២
- ទទួលព្រះបច្ឆាមរណនាមព្រះបរមរតនកោដ្ធ។
៣.នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ យុវជនមួយក្រុមកំពុងប្រឈមមុខនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន...)
ក.បញ្ហាទាំងនេះបណ្តាលមកពីកត្តាដូចខាងក្រោម៖
កត្តាគ្រួសារ
- ភាពក្រីក្រដែលបណ្តាលឱ្យងាយនិងគេធ្វើការទាក់ទាញ
- ខ្វះការអប់រំពីគ្រួសារ ឬ ទំរើសកូនហួសហេតុ
- ឪពុកម្តាយមានភារកិច្ចមមាញឹក ឬ រវល់ច្រើនគ្មានពេលតាមដានដាស់តឿនកូនជាប្រចាំ
កត្តាសាលារៀន
- ជីវភាពគ្រួសាររបស់អ្នកអប់រំមានកម្រិតទាប សិស្សពុំសូវស្តាប់ មិនសូវឱ្យតម្លៃ
- មិនហ៊ាននិយាយស្តីខ្លាំង គ្មានវិធានការឱ្យសិស្សខ្លាចផង ព្រោះក្រែងមានអំពើហិង្សាពីសិស្ស ឬគ្រួសារសិស្សដែលមានអំណាច
- រយៈពេលអប់រំសិស្សនៅសាលាតិចជាងការរស់នៅជាមួយគ្រួសារ។
កត្តាសង្គម
- ទំនាក់ទំនងរវាងសាលារៀន និង សង្គមពុំទាន់ល្អ
- អំណាចនៃច្បាប់ក្នុងសង្គមធូររលុង
- ការគំរាមកំហែងនៃឥទ្ធិពលវប្បធម៌បរទេសយ៉ាងខ្លាំងក្លា និងអនាធិបតេយ្យ។ គ្រប់រូបភាពសង្គម បរទេសត្រូវបានថតចម្លង ឬផ្តិតយកដោយកុមារា កុមារី យុវជនឬយុវតី ហើយបំផ្លែងរូបនោះឱ្យទៅជាកម្មសិទ្ធិរបស់ពួកគេ
- ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពុំបានគិតថាអ្វីៗដែលកំពុងធ្វើនោះមានផលវិបាក ផលអាក្រក់ ប៉ះពាល់ដល់យុវជនយ៉ាងណា? ប៉ះពាល់ ឬក៏បំផ្លិចបំផ្លាញវប្បធម៌ល្អរបស់ជាតិដូចជា៖ ខ្សែភាពយន្តអាសអាភៀស គ្រឿងញៀន ថ្នាំសំរើប ភាពយន្តដែលបញ្ជាំងពីសកម្មភាពឆក់ប្លន់ ចាប់ជំរិត រំលោភ និងទស្សនាវដ្តិផ្លូវភេទជាដើម។
ខ.អ្នកត្រូវមានភារកិច្ចនិងអាកប្បកិរិយាបែបណាចំពោះបញ្ហានេះ៖
- ខិតខំរៀនសូត្រ ទាំងចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកទេស
- សិក្សាស្វែងយល់ឱ្យបានច្បាស់ពីផលវិបាកដែលកើតឡើងដោយសារអំពើពាលារបស់យើង។
- អប់រំនិងផ្សព្វផ្សាយដល់មិត្តភក្តិ គ្រួសារ និងអ្នកដទៃដែលនៅក្នុងសហគមន៍របស់យើង។
- ត្រូវនិយាយថាទេចំពោះអំពើពាលាទាំងនេះ
- សិក្សានិងស្វ័យសិក្សាពីការវិវត្តរបស់សង្គម
៤.ការបោះឆ្នោតគឺជាពេលវេលាដែលប្រជាជនចេញទៅជ្រើសរើសតំណាងតាមរយៈសន្លឹកឆ្នោត។ បានជាចាំបាច់មានការបោះឆ្នោតជ្រើសរើសតំណាសរាស្រ្តព្រោះនៅក្នុងលទ្ធិប្រជាធិបតេយ្យ ជាលទ្ធិលើកតំកើងប្រជាពលរដ្ធជាធំ ក្នុងការគ្រប់គ្រងប្រទេស។ របបប្រជាធិបតេយ្យត្រូវការឱ្យមានការបោះឆ្នោត ព្រោះឱ្យទៅធ្វើការជំនួសពួកគេ។ ការបោះឆ្នោតជួយឱ្យមានបំលាស់ប្តូវអ្នកដឹកនាំដោសន្តិវិធី តាមផ្លូវច្បាប់។ ការចុះឈ្មោះបោះឆ្នោតគេទាមទារលក្ខខណ្ឌដូចខាងក្រោម៖
- សញ្ជាតិខ្មែរពីកំណើត
- មានអាយុយ៉ាងតិច១៨ឆ្នាំគិចដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត និងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត
- មានទីលំនៅអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
៥.ចូរាប់ឈ្មោះខែខ្មែរតាមចន្ទគតិ តាមលំដាប់លំដោយ៖
១.មាឃ
២.ផល្គុន
៣.ចេត្រ
៤.ពិសាខ
៥.ជេស្ធ
៦.អាសាឍ
៧.ស្រាពណ៌
៨.ភទ្របទ
៩.អស្សុជ
១០.កត្តិក
១១.មិគសិរ
១២.បុស្ស
ឈ្មោះឆ្នាំចន្ទគតិតាមលំដាប់និងបញ្ជាក់នាមសត្វតំណាងឆ្នាំនីមួយៗ
១.ជួត(សត្វកណ្តុរ)
២.ឆ្លូវ(សត្វគោ)
៣.ខាល(សត្វខ្លា)
៤.ថោះ(សត្វទន្សាយ)
៥.រោង(សត្វនាគ)
៦.ម្សាញ់(សត្វពស់)
៧.មមី(សត្វសេះ)
៨.មមែ(សត្វពពែ)
៩.វក(សត្វស្វា)
១០.រកា(សត្វមាន់)
១១.ច(សត្វឆ្កែ)
១២.កុរ(សត្វជ្រូក)។