Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រវត្តិកាកបាតក្រហមនៅកម្ពុជា នៅថ្ងៃទី ១៨ កុម្ភៈ ១៩៥៥ ជាថ្ងៃបដិសន្ធិរបស់កាកបាទក្រហមកម្ពុជា ដែលក្នុងសម័យនោះមានឈ្មោះ ហៅថា សមាគមន៍ជាតិកាកបាទក្រហមខ្មែរ ។

          កាកបាទក្រហមខ្មែរ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះនិងជាជំនួយការអោយអាជ្ញាធរសាធារណៈ ក្នុងវិស្ស័យមនស្សធម៌សមាគមន៍ជាតិកាកបាទក្រហមខ្មែរត្រូវបានទទួលស្គាល់ដោយ ព្រះរាជក្រឹត្យលេខ ៣៧៨ នស ចុះថ្ងៃទី១៦ មិថុនា ១៩៥៨ ។ បានឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។

          ក្រោយពីមានការបាត់បង់គោលការណ៍ឯកភាពថ្ងៃទី ៦​ ឧសភា ២០០២ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបីតាជាតិខ្មែរ បានឡាយព្រះហស្តខាងលើ ព្រះរជ្ជក្រិត្យពីរ ។

          ព្រះរាជក្រឹត្យលេខ នស រកត. ០៥០២ .១១៣ ស្តីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជានិងព្រះរាជក្រឹត្យលេខ នស.រកត . ០៥០២.១១២ ស្តីពីការប្រើប្រាស់ និងការបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។

          ថ្ងៃទី ៧ តុលា ១៩៦០ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ហៅកាត ICRC បានប្រកាសទទួលស្គាល់ កាកបាទក្រហមកម្ពុជា ជាសមាគមន៍ជាតិទី៤៥ លើសកលលោកថ្ងៃទី ៨ ខែ តុលា ឆ្នាំ ១៩៦០ កាកបាទក្រហមកម្ពុជា បានចូលជាសមាជិករបស់សហព័ន្ធអន្តរជាតិ នៃសមាជិកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login