គេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជា ៧ ប្រភេទដាច់ដោយឡែកពីគ្នាមានដូចជា៖
- ខេត្ត ក្រុងប្រភេទី១ ខេត្តក្រុងទាំងឡាយណាដែលមានសេដ្ឋកិច្ចរឹងមាំ និងមានចំនួនប្រជាជនច្រើនជាងគេមានដូចជា៖ កំពង់ចាម, ក្រុងភ្នំពេញ,ព្រោះមានសេដ្ឋកិច្ចរឹងមាំ ជាមជ្ឍមណ្ឌលទាក់ទាញខ្ពស់ខាងសេដ្ឋកិច្ច (វិនិយោគទុនជាតិ និងអន្តរជាតិ)
- ខេត្តរឹងមាំ ខេត្តទាំងឡាយណាដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្លា និងមានប្រជាជនច្រើនមានដូចជា៖ ខេត្តកំពង់ចាម, កណ្ដាល, និងបាត់ដំបង,ព្រោះមានឧស្សាហកម្មធុនតួចនិងមានសិប្បកម្មមានចំនួនច្រើន ទិន្នផលកសិកម្ម និងផលិតកម្មមានចំនួនច្រើនបង្គួរ។
- ខេត្តក្រុងផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ ខេត្តទាំងឡាយណាដែលមានតំបន់ទេសចរណ៍ច្រើន ហើយអាចទាក់ទាញភ្ញៀវចូលមកទស្សនា បានច្រើនមានដូចជា៖ ខេត្តសៀមរាប ក្រុងភ្នំពេញ, ខេត្តព្រះសីហនុ,និងកណ្ដាល។
- ខេត្តក្រុងផ្សារភ្ជាប់នឹងសកម្មភាពកំពង់ផែ ខេត្តទាំងឡាយណាដែលស្ថិតនៅជាប់និងផ្លូវទឹងហើយអាឆ្លងកាត់ដើម្បីដឹកនាំអ្នកដំណើរនិងទំនិញចេញបាន។ ខេត្តទាំងនោះមានដូចជា៖ ខេត្តព្រះសីហនុ ,កោះកុង,រាជធានីភ្នំពេញ,កំពង់ចាម, សៀមរាប,កំពងឆ្នាំង, ក្រចេះ, ស្ទឹងត្រែង...។
- ខេត្តផ្សារភ្ជាប់នឹងសេដ្ឋកិច្ចព្រំដែន ខេត្តទាំងឡាយណាដែលមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាង ហើយអាចនាំទំនិញចេញចូលបានពោះប្រទេសជិតខាងដូចជា៖ ច្រកចាំយាម(កោះកុង) ច្រកផ្សារព្រំ (ប៉ៃលិន) ច្រកប៉ោយប៉ែត (បន្ទាយមានជ័យ) ច្រកបាវិត (ស្វាយរៀង) ច្រកភ្នំដិន (តាកែវ) ច្រកជ្រៃធំ និងក្អមសំណ (កណ្ដាល)និងច្រកព្រំដែនដ៏ទៃទៀត មានដូចជា ច្រកសំពៅលូន (បាត់ដំបង) ច្រកដាក់ដាំ(មណ្ឌលគីរី) ច្រកអូយដាវ (រតនគីរី) ច្រកត្រពាំងថ្លុង(កំពង់ចាម)...។
- ខេត្តដែលមានកម្លាំងសេដ្ឋកិច្ចខ្សោយ ជាខេត្តដែលមានសកម្មភាពឧស្សាហកម្ម និងពាណិជ្ជកម្មនៅទុនខ្សោយមានដូចជា៖ តាកែវ,ព្រៃវែង, កំពង់ឆ្នាំង,កំពត,និងកំពង់ធំ។
- ខេត្តដាច់ស្រយាល ខេត្តទាំងឡាយណាដែលស្ថិតនៅឆ្ងាយពីរាជធានី ជាប់និងព្រំដែនប្រទេសជិតខាង ឆ្ងាយពីផ្លូវពាណិជ្ជកម្មពីហេដ្ឋារចនាសម័្ពន្ធទំនើបៗពិសេសមានប្រជាជនរស់នៅតិច និងមានសកម្មភាពសេដ្ឋកិច្ចខ្សោយ មានដូចជាព្រះវិហារ, ស្ទឹងត្រែង, រតនគីរី, មណ្ឌលគីរី,និងក្រចេះ។