2019-09-02 09:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង គឺជាការលក់ភាគហ៊ុនលក់ជាលើកដំបូងរបស់ក្រុមហ៊ុនឯកជន តាមរយៈក្រុមហ៊ុនធានាទិញមូលបត្រ ដើម្បីលក់បន្តដល់សាធារណៈជន ។ ជារឿយៗ IPOs ត្រូវបានបោះផ្សាយដោយក្រុម ហ៊ុនតូចៗមានអាយុកាលតិច ដើម្បីស្វែងរកមូលធនសម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់ពួកវា ប៉ុន្តែក៏មានក្រុមហ៊ុនធំៗបោះផ្សាយផងដែរ ។ នៅក្នុងការបោះផ្សាយ IPOs ក្រុមហ៊ុនបោះផ្សាយទទួលជំនួយបច្ចេកទេស ពីក្រុមហ៊ុនធានាទិញមូលបត្រ ដូចជាការកំណត់ប្រភេទរបស់មូលបត្រ ដែលត្រូវបោះផ្សាយការកំណត់ថ្ងៃដ៏សមរម្យ និងពេលវេលានាំទៅលក់នៅលើទីផ្សារ ។