ទីផ្សារមូលធនមានសារៈសំខាន់ដូចខាងក្រោម ៖
- ទីផ្សារមូលធន បង្កើតឧបករណ៍ហិរញ្ញវត្ថុមានសន្ទនីយភាពខ្ពស់ប្រមូលផ្ដុំ និងបែងចែកមូលធនតាមកាលអវសានសមស្របនៅក្នុងសេដ្ឋកិច្ច ។
- ទីផ្សារមូលធន មានលក្ខណៈចែកដាច់ពីគ្នារវាងសិទ្ធិជាកម្មសិទ្ធិ និងសិទ្ធិគ្រប់គ្រងក្រុមហ៊ុន ។
- ទីផ្សារមូលធន មានលទ្ធភាពកាត់បន្ថយថ្លៃដើមរបស់មូលនិធិ ។ ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មទីផ្សារមូលធនជាមួយនឹងទីផ្សារបរទេស មានលក្ខណៈសន្ទនីយភាព និងលទ្ធភាពប្រកួតប្រជែងរបស់ទីផ្សារភាគហ៊ុន អាចបង្ករលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនក្នុងការស្មើមូលនិធិ ។
- ទីផ្សារមូលធន បង្ករលក្ខណៈដល់រដ្ឋាភិបាលក្នុងការគៀងគរមូលនិធិ ដោយពុំមានសម្ពោធអតិផរណា ព្រមទាំងបង្កើតគោលនយោបាយរូបិយវត្ថុរបស់រដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព ។
- ទីផ្សារមូលធន ព្យាករណ៍ពីខួបអាជីវកម្មនាពេលអនាគត ។