ការវិនិយោគភាគហ៊ុននៅក្នុងផ្សារហ៊ុនតែងប្រឈមនឹងហានិភ័យជានិច្ច ។ ហានិភ័យនានានៃការចូលរួមវិនិយោគជាមួយក្រុមហ៊ុនចុះបញ្ជីរួមមាន ៖
- ហានិភ័យទាក់ទងនឹងការធ្វើអាជីវកម្មទូទៅហានិភ័យនៃការបាត់បង់ចំណែកទីផ្សារទៅគូប្រកួតប្រជែង ហានិភ័យនៃការមិនទូទាត់សងពីអតិថិជន ហានិភ័យនៃការធ្វើបាតុកម្ម កូដកម្មរបស់បុគ្គលិក ។ល។ ដែលសុទ្ធសឹងតែជាកត្តាដែលអាចកើតឡើង និងធ្វើឱ្យក្រុមហ៊ុនខាតបង់ ។
- ហានិភ័យទាក់ទងនឹងការគ្រប់គ្រងជំនួស ៖ ការក្លែងបន្លំបញ្ជីគណនេយ្យ ការរាយការណ៍មិនពេញលេញឬធ្វើឱ្យយល់ច្រឡំ ការប្រើប្រាស់ព័ត៌មានផ្ទៃក្នុង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ល។